បាល់ទាត់អន្តរជាតិ
Joao Felix បដិសេធមិនពាក់អាវលេខ 10 នៅក្លឹបថ្មី FC Barcelona?

ខ្សែប្រយុទ្ធ Joao Felix មិនបានស្នើសុំអាវលេខ 10 របស់ Barcelona ឡើយ បន្ទាប់ពីចូលរួមជាមួយក្លឹបម្ចាស់ជើងឯក La Liga ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid។ យ៉ាងណាមិញ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងចំណាយពេលពេញមួយរដូវកាល 2023/2024 នៅ Nou Camp។
ស្របពេលដែល Joao Felix បានមកដល់ Barcelona នោះ ខ្សែប្រយុទ្ធ Ansu Fati បានចាកចេញទៅចូលរួមជាមួយ Brighton ក្នុងលក្ខខណ្ឌខ្ចីជើង ហើយអាវលេខ 10 របស់ក្លឹបក៏នៅទំនេរ។ គេបានដឹងថា Joao Felix មានឱកាសទទួលបានលេខដ៏ពិសេសនេះ ប៉ុន្តែគាត់បានបដិសេធ។
យោងទៅតាមរបាយការណ៍ពី SPORT បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Joao Felix បានច្រានចោលនូវឱកាសពាក់អាវលេខ 10 ដោយសារតែគាត់មិនចង់ប្រៀបធៀបខ្លួនឯងទៅជាមួយនឹងអតីតកីឡាករដ៏អស្ចារ្យបំផុតរបស់ក្លឹប Lionel Messi។ កីឡាករវ័យ 23 ឆ្នាំរូបនេះ ចង់បង្ហាញខ្លួនជាកីឡាករសំខាន់ និងបង្កើតឈ្មោះសម្រាប់ខ្លួនឯងនៅ Barcelona ជាមុនសិន។ ជំនួសមកវិញ គាត់បានពាក់អាវលេខ 14 ហើយកំពុងព្យាយាមតាំងចិត្ត កសាងអាជីពបាល់ទាត់របស់ខ្លួនឲ្យលេចធ្លោរជាថ្មីម្ដងទៀត នៅក្លឹបយក្សកាតាឡាន់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)