Connect with us

បាល់ទាត់អន្តរជាតិ

Osimhen ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទី 4 ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា

Published

on

ខ្សែ​ប្រយុទ្ធ​​របស់​ក្លឹប Napoli គឺ​កីឡាករ Victor Osimhen ពេល​​នេះ​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 4 ​ក្នុង​បញ្ជី​កីឡាករ​ដែល​​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​របស់​នីហ្សេរីយ៉ា។ Osimhen បាន​ស៊ុតបញ្ចូលទី 3 គ្រាប់​ម្នាក់​ឯង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ជំនួប​ដែល នីហ្សេរីយ៉ា យក​ឈ្នះ Sao Tome & Principe 6 ទល់​នឹង 0 ក្នុង​វគ្គជម្រុះ​ចុង​ក្រោយ​នៃ​ការ​ប្រកួត Africa Cup of Nations។

យ៉ាង​ណា​មិញ បច្ចុប្បន្ន Victor Osimhen រក​បាន​គ្រាប់​បាល់ 20 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 27 ប្រកួត​ប៉ុណ្ណោះ ហើយ​នៅមាន​គ្រាប់​បាល់​​តាម​ពី​ក្រោយ Rashidi Yekini, Segun Odegbami និង Yakubu Aiyegbeni។ ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​ទាំង 10 របស់​នីហ្សេរីយ៉ា៖

1. Rashidi Yekini – 37 គ្រាប់/58 ប្រកួត

2. Segun Odegbami – 23 គ្រាប់/ 46 ប្រកួត

3. Yakubu Aiyegbeni – 21 គ្រាប់/57 ប្រកួត

4. Victor Osimhen – 20 គ្រាប់/27 ប្រកួត

5. Ikechukwu Uche – 19 គ្រាប់/46 ប្រកួត

6. Obafemi Martins – 18 គ្រាប់/42 ប្រកួត

7. Sunday Oyarekhu – 17 គ្រាប់/28 ប្រកួត

8. Samson Siasia – 16 គ្រាប់/51 ប្រកួត

9. Odion Jude Ighalo – 16 គ្រាប់/37 ប្រកួត

10. Ahmed Musa – 16 គ្រាប់/107 ប្រកួត

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២