បាល់ទាត់អន្តរជាតិ
Aston Villa រៀបចំផែនការផ្ទេរ Alex Baena របស់ Villarreal

ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅនៃការចង់បានរបស់ខ្លួនលើកីឡាកររបស់ក្លឹប Villarreal គឺ Alex Baena ដែលការផ្ទេរអាចនឹងកើតឡើងនៅក្នុងខែមករាឆ្នាំក្រោយ។ ចាប់តាំងពីការមកដល់របស់គ្រូបង្វឹកលោក Unai Emery កាលពីចុងឆ្នាំមក គាត់ត្រូវបានក្លឹបផ្ដល់សេរីភាពយ៉ាងខ្លាំង ក្នុងការកែប្រែក្រុម និងការចុះហត្ថលេខាលើកីឡាករចំណូលថ្មី។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេដឹងថា កំពុងចាត់ទុក Alex Baena ជាកីឡាករដ៏សំខាន់ដែលគាត់ចង់បាននៅខែមករាឆ្នាំក្រោយ ពេលដែលទ្វារដោះដូរកីឡាករបើកឡើងវិញ។ Aston Villa នៅតែព្យាយាមបន្ថែមកីឡាករដើម្បីពង្រឹងក្រុមបន្ថែមទៀត ស្របពេលដែលរដូវកាលមុន ពួកគេបានប្រជែងឈ្នះចំណាត់ថ្នាក់លេខ 7 នៃក្របខ័ណ្ឌ Premier League និងមានកៅអីលេង Europa Conference League។
កាលពីសប្ដាហ៍មុន Aston Villa បានបាត់បង់ Philippe Coutinho ដែលផ្លាស់ទៅក្លឹប Al-Duhail របស់ប្រទេសកាតា។ យោងតាម Fichajes បានអះអាងកាលពីពេលថ្មីៗនេះថា Unai Emery មានបំណងចង់នាំយកកីឡាកររបស់ក្លឹប Villarreal ទៅកាន់ Villa Park ដែលជាខ្សែបម្រើកំពុងឡើងជើង Alex Baena។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona