Connect with us

បាល់ទាត់អន្តរជាតិ

Lampard កំពុង​ត្រៀម​ទៅ​ដឹកនាំ​ក្លឹប​ធំ​មួយ​នៅ​បារាំង

Published

on

ក្លឹប​យក្ស​បារាំង Olympique Lyon កំពុង​ចាប់​អារម្មណ៍​លើ​ការ​តែង​តាំង​លោក Frank Lampard ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ បន្ទាប់​ពី​ការ​បណ្តេញ​លោក Laurent Blanc ចេញ​ពី​តំណែង កាល​ពី​ថ្ងៃទី 8 ខែ​កញ្ញា ឆ្នាំ 2023។ យោងតាម​របាយការណ៍​ពី 90min.com បាន​អះអាង​ថា Lampard កំពុង​ពិភាក្សា​ជា​មួយ​ក្លឹប​នៅ Ligue 1 មួយ​នេះ ជុំវិញ​តំណែង​ដែល​ត្រូវការ​អ្នក​បន្ត។

យ៉ាង​ណា​មិញ Frank Lampard គឺ​ជា​អតីត​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​និង​ធ្លាប់​មាន​បទ​ពិសោធន៍​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​ក្លឹប​ដូច​ជា Derby, Everton និង​តោខៀវ Chelsea ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គាត់​នៅ​ទំនេរ​ដោយ​មិន​ទាន់​ត្រឡប់​មក​អាជីព​ជា​គ្រូ​បង្វឹក​វិញ​ឡើយ។

Frank Lampard ប្រហែល​ជា​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​ការងារ​ជា​គ្រូ​បង្វឹក​របស់​គាត់​ជា​ថ្មី​ម្ដង​ទៀត សម្រាប់​ក្លឹប Olympique Lyon ប្រសិន​បើ​ការចរចា​របស់​គាត់​ជាមួយ​ក្លឹប​មួយ​នេះ​បាន​សម្រេច។ គួរ​រំលឹក​ផង​ដែរ​ថា Olympique Lyon បាន​បណ្តេញ​លោក Laurent Blanc ចេញ​ពី​តំណែង​បន្ទាប់​ពី​ដឹកនាំ​រយៈពេល 11 ខែ ដោយ​ការ​ចាប់ផ្តើម​រដូវកាល​មិនល្អ ក្នុង​ការ​ប្រកួត​បើក​ឆាក 4 ប្រកួត ដោយ​មិន​ឈ្នះ​សោះ នៅ​រដូវកាល​ថ្មី​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២