បាល់ទាត់អន្តរជាតិ
La Liga បញ្ជាក់ពីពេលវេលានៃការប្រកួត El Clasico នៅរដូវកាលនេះ

ក្លឹប Barcelona នឹងប៉ះជាមួយ Real Madrid នៅថ្ងៃទី 28 ខែតុលា វេលាម៉ោង 9:15 នាទីយប់ (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួត El Clasico ដំបូងនៃរដូវកាល 2023-2024 (នេះបើយោងតាមអ្វីដែល La Liga បានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញ)។
ដោយឡែកការប្រកួតនេះ Barcelona នឹងធ្វើជាម្ចាស់ផ្ទះ ដោយប្រកួតនៅ Estadi Olimpic Lluis Companys ដែលជាកីឡដ្ឋានបណ្តោះអាសន្នរបស់ពួកគេ ខណៈដែល Camp Nou កំពុងត្រូវបានរៀបចំជួសជុលឡើងវិញ។ បច្ចុប្បន្ន Real Madrid កំពុងឈរនៅលើកំពូលតារាងនៃលីគកំពូល La Liga ដោយបានឈ្នះការប្រកួតបើកឆាកទាំង 4 របស់ពួកគេ ស្របពេលដែល Barcelona តាមពីក្រោយ ដោយចាញ់ 2 ពិន្ទុ។
កាលពីរដូវកាលមុន ក្លឹបយក្សរបស់អេស្ប៉ាញទាំងពីរនេះ បានប្រឈមមុខដាក់គ្នាសរុបរហូតដល់ 5 ដង៖ នៅ LaLiga 2ដង, ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Supercopa ម្ដង និងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey 2 ដង។ ពួកគេបានជួបគ្នាលើកចុងក្រោយនៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅទឹកដីអាមេរិច កាលពីខែកក្កដាកន្លងទៅ ដោយលទ្ធផល Barcelona បានយកឈ្នះ Real Madrid 3-0។
ប្រភព: Dailypost NG