បាល់ទាត់អន្តរជាតិ
Barcelona បញ្ជាក់ពីរបួសធ្ងន់ធ្ងររបស់ Frenkie de Jong
ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបឲ្យដឹងថា Frenkie de Jong បានរងរបួសកជើងធ្ងន់ធ្ងរអំឡុងពេលនៃការប្រកួត La Liga កាលពីថ្ងៃសៅរ៍កន្លងទៅជាមួយ Celta Vigo។ កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានប្ដូរចេញទៅចុងតង់ទី 1 ក្នុងការប្រកួតនោះ បន្ទាប់ពីរបួសបានកើតឡើងហើយមានអារម្មណ៍មិនសូវសុវត្ថិភាព។
ទោះជាយ៉ាងណា ពេលនេះ Barcelona បានបញ្ជាក់ថា ខ្សែបម្រើរូបនេះកំពុងប្រឈមមុខនឹងបញ្ហារបួសកជើង ខណៈមានរបាយការណ៍មួយចំនួនផ្សេងទៀតបានលើកឡើងថា Frenkie de Jong អាចនឹងអវត្តមានពីលើទីលានប្រកួតរយៈពេលប្រហែលជា 6 សប្តាហ៍។
របួសរបស់ De Jong អាចនឹងក្លាយជាក្ដីបារម្មណ៍មួយរបស់ Barcelona ផងដែរ ខណៈដែលគាត់គឺជាកីឡាករដ៏សំខាន់របស់ពួកគេតាំងពីររដូវកាលមុនមកម្ល៉េះ។ De Jong ជាកីឡាករដែលមានភាពលេចធ្លោរខ្លាំងនៅតំបន់បម្រើ ហើយនៅរដូវកាលនេះគាត់បានស៊ុតបញ្ចូលទីបានម្តង ក្នុងការបង្ហាញខ្លួនចំនួន 6 ប្រកួត និងត្រៀមបន្តកុងត្រាថ្មីនៅ Camp Nou ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី