Connect with us

បាល់ទាត់អន្តរជាតិ

ប៉ូលិស​អេស្ប៉ាញ រក​ឃើញ​ភស្ដុតាង​ដែល Barcelona សូកប៉ាន់​អាជ្ញា​កណ្ដាល

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​ប៉ូលិស​អេស្ប៉ាញ​រក​ឃើញ​ភស្ដុតាង​នៃ​ការ​​សូកប៉ាន់​របស់​ពួក​គេ​ចំពោះ​អាជ្ញា​កណ្ដាល បន្ទាប់​ពី​ការ​ឆែកឆេរ​មួយ​នៅ​ការិយាល័យ​របស់​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ។ គួរ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន​ក្លឹប​យក្ស​កាតាឡាន់ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ការ​ស៊ើប​អង្កេត​លើ​បទល្មើស​នៃ​ការ​សូកប៉ាន់​ដល់​អតីត​អនុ​ប្រធាន​អាជ្ញាកណ្តាល​របស់​ប្រទេស​អេស្ប៉ាញ។

យ៉ាង​ណា​មិញ​ដំបូង​ឡើយ ឯកសារ​របស់​តុលាការ​បាន​បង្ហាញ​ថា Barcelona បាន​បង់​ប្រាក់​ចំនួន 7.3 លានអឺរ៉ូ (6.4 លានផោន) ចន្លោះ​ឆ្នាំ 2001 ដល់ 2018។ ជាមួយ​គ្នា​នេះ​ដែរ អតីត​ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ ដែល​​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​នោះ​ដូចគ្នា ប៉ុន្តែ​ក្លឹប​នៅ​តែបន្តបដិសេធ​លើ​រឿង​នេះ។

Barcelona នៅ​តែ​ឈរ​ក្នុង​គោលជំហរ​មិន​ព្រម​ទទួល​កំហុស និង​អះអាង​ថា ពួក​គេ​ចំណាយ​ប្រាក់នោះ​គឺ​សម្រាប់​របាយការណ៍​បច្ចេកទេស​លើ​អាជ្ញាកណ្តាល​ប៉ុណ្ណោះ ដែល​មិន​មែន​ជាការ​សូកប៉ាន់​នោះ​ឡើយ។ យ៉ាង​ណា ថ្មីៗ​នេះ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា ប៉ូលីស​បាន​ឆែកឆេរ​ការិយាល័យ​មួយ​នៅ​ជិតទីក្រុង Madrid ដោយ​មាន​បញ្ជា​ពី​ចៅក្រម​ស៊ើបអង្កេត ហើយ​គេ​ក៏​បាន​រក​ឃើញ​ឯកសារ​ពាក់ព័ន្ធ​នឹង​រឿង​នេះ និង​បញ្ជាក់​កាន់​តែ​ច្បាស់​ថា Barcelona ពិត​ជា​បាន​សូក​លុយ​អាជ្ញា​កណ្ដាល​មែន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២