Connect with us

បាល់ទាត់អន្តរជាតិ

Lamine Yamal ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ La Liga

Published

on

ខ្សែប្រយុទ្ធ​ស្លាប Lamine Yamal របស់ Barcelona ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ ដោយ​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុតបញ្ចូលទី​វ័យ​ក្មេង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga បន្ទាប់​ពី​គាត់​រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់ ក្នុង​ការ​ប្រកួត​ទល់​នឹង Granada ម្សិលមិញ​នេះ។

ថ្វី​ត្បិតតែ​មិន​ទាន់​ចាញ់​នៅ La Liga រដូវកាល​នេះ ប៉ុន្តែ Barcelona បាន​ត្រឹមឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 ប៉ុណ្ណោះ ដោយ​សារ​ពួក​គេ​បាន​ប្រកួត​ស្មើ​រហូត​ដល់ 3 ដង និង​ចាញ់​ពិន្ទុ​ក្រុម​លេខ​មួយ Real Madrid ចំនួន 3 ពិន្ទុ។ ក្នុង​ការ​ប្រកួត​ស្មើ 2-2 ជាមួយ​នឹង Granada ក្លឹប​យក្ស​កាតាឡាន់​មិន​មាន​វត្តមាន​របស់​​ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski ឡើយ ដោយ​គាត់​កំពុង​សម្រាក​ព្យាបាល​របួស។

Xavi Hernandez បាន​សម្រេច​ចិត្ត​ប្រើប្រាស់​ជម្រើស​ដំបូង​ដោយ​មាន Lamine Yamal ជា​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំ Joao Felix នៅ​​ខាង​ឆ្វេង និង Ferran Torres នៅ​កណ្ដាល។ ត្រឹម​រយៈពេល 29 នាទី Barcelona បាន​បណ្ដោយ​ឲ្យ Granada នាំ​មុខ​មុន​រហូត​ដល់ 2 គ្រាប់ ប៉ុន្តែ​នៅ​ចុង​តង់ទីមួយ Lamine Yamal បាន​វាយ​បក​យក​មួយ​គ្រាប់​វិញ ហើយ​នៅ​នាទីទី 85 Sergi Roberto ក៏​បាន​ស៊ុត​បន្ថែម​មួយ​គ្រាប់​ទៀត​ដើម្បី​តាម​ស្មើ ហើយ​លទ្ធផល 2-2 នេះ​ក៏​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២