Connect with us

បាល់ទាត់អន្តរជាតិ

Toni Kroos ថា សម្រាប់​គាត់ Ballon d’Or មិន​មែន​ជា​ពាន​សំខាន់​ឡើយ!!!

Published

on

ខ្សែបម្រើ Toni Kroos របស់​ក្លឹប​អធិរាជស Real Madrid បាន​អះអាង​ថា ការ​ឈ្នះពាន Ballon d’Or រឺ​អត់ មិន​មែន​ជា​រឿង​សំខាន់​ទេ។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ​​បាន​និយាយ​ដូច្នេះ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​បញ្ចេញ​មតិ​យោបល់​​ដោយ​ស្មោះត្រង់​អំពី​ពានរង្វាន់​ជា​លក្ខណៈ​បុគ្គល Ballon d’Or ជា​ពាន ដែល​កីឡាករ​ជា​ច្រើន​ប្រាថ្នា​ចង់​បាន។

យោងទៅ​តាម​អ្វី​ដែល Toni Kroos បាន​លើក​ឡើង មាន​ន័យ​ថា សម្រាប់​ការ​ឈ្នះ Ballon d’Or នៅ​ក្នុង​ពិភព​បាល់ទាត់​គឺ​ជា​រឿង​ដែល “មិន​ចាំ​បាច់” ឡើយ។ និយាយ​នៅ​ក្នុង​ផតខេះ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ Toni Kroos បាន​អះអាងថា៖ “ប្រសិន​បើ​ខ្ញុំ​ទទួលបាន Ballon d’Or មួយ ខ្ញុំ​នឹង​មិន​​បដិសេធ​ទេ ព្រោះ​វា​ជា​រង្វាន់​ដែល​ត្រូវ​ប្រគល់​ឲ្យ​រួច​ទៅ​ហើយ។ សំខាន់​ជាង​នេះ​ទៀត វា​ពិត​ជា​មាន​កិត្តិយស​ណាស់ ប៉ុន្តែ​មិន​សំខាន់​ទេ”។

កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ “ចរិត​ពី​ធម្មជាតិ​របស់​ខ្ញុំ គឺ​សាមញ្ញ ខ្ញុំ​មិន​គិត​ថា​វា​សំខាន់ រឺ​មិន​សំខាន់​ដូច​កីឡាករ​ផ្សេង​ទៀត​គិត​នោះ​ទេ។ ខ្ញុំ​តែងតែ​ឃើញ​ខ្លួន​ឯង ជា​កីឡាករ​ដែល​លេង​ជា​ក្រុម ហើយ​ខ្ញុំ​ចង់​ឈ្នះ​ពាន​ជា​មួយ​ក្រុម។… ដោយ​សារ​ខ្ញុំ​ជឿ​ថា ពាន​សម​នឹង​ឈ្នះ​សម្រាប់​ក្រុម​ ខ្ញុំ​ក៏​ជឿ​ថា ពានរង្វាន់​បុគ្គល​គឺ​មិន​ចាំ​បាច់​ឡើយ​នៅ​ក្នុង​កីឡា​ដែល​លេង​ជា​ក្រុម។ គ្មាន​កីឡាករ​ណា​ម្នាក់​អាច​ចូលរួម​ប្រកួត ដើម្បី​អាច​ឈ្នះ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​តែ​ម្នាក់​បាន​នោះ​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២