Connect with us

បាល់ទាត់អន្តរជាតិ

តើ Lionel Messi នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ទល់​នឹង​ប៉ារ៉ាហ្គាយ​នៅ​ព្រឹកស្អែក​នេះ រឺ​អត់?

Published

on

អ្នកគាំទ្រ​ជា​ច្រើន​របស់​តារា​ឆ្នើម Lionel Messi ប្រហែល​ជា​កំពុង​សង្ស័យ​ថា តើ​កីឡាករ​ល្អ​បំផុត​រូប​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ជុំ​ទីពីរ ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាល់​នៅ​ម៉ោង 6 ព្រឹក​ស្អែកនេះ រឺ​អត់?

កន្លង​មក Messi បាន​​ជួប​បញ្ហា​របួស​សាច់ដុំ ដោយ​ខកខាន​ការ​ប្រកួត​របស់ Inter Miami 4 ប្រកួត​ជាប់ៗ​គ្នា។ ទោះ​ជា​យ៉ាងណា​ក៏ដោយ គាត់​បាន​បង្ហាញ​ខ្លួន​សារជា​ថ្មី​នៅ​ក្នុង​ការ​ប្រកួត​លីគ MLS វិញ នៅ​ថ្ងៃទី 8 ខែ​តុលា​នេះ ដោយ​ប្ដូរ​ចូល​នៅដើមតង់​ទីពីរ ក្នុង​ការ​ប្រកួត​ទល់​នឹង Cincinnati។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ​មុន​ការ​ប្រកួត​មក​ដល់​លោក Lionel Scaloni ដែល​ជា​គ្រូ​បង្វឹក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កាពីតែន​ក្រុម Lionel Messi នៅ​តែ​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​ច្បាស់​ណាស់​ថា គាត់​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​នេះ គ្រាន់​តែ​មិន​ដឹង​ថា គាត់​នឹង​អាច​លេង​បាន​ពេញ​តង់​នៃ​ការ​ប្រកួត រឺ​អត់​ប៉ុណ្ណោះ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២