បាល់ទាត់អន្តរជាតិ
Mason Greenwood ចង់បន្តស្នាក់នៅ Getafe ក្នុងនាមជាកីឡាករផ្ដាច់កុងត្រា
ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ចង់ចូលរួមជាមួយក្លឹបអេស្ប៉ាញដែលគាត់កំពុងខ្ចីជើង Getafe FC នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីក្លាយជាកីឡាករដែលផ្ដាច់កុងត្រាពីបិសាចក្រហម Manchester United តែម្ដង។
យ៉ាងណាមិញកីឡាករវ័យ 22 ឆ្នាំរូបនេះបានផ្លាស់ទៅ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមុន បន្ទាប់ពីក្លឹបបិសាចក្រហមមិនអាចឲ្យគាត់បន្តអាជីពនៅ Old Trafford។ Greenwood បានបង្ហាញខ្លួននៅ La Liga ចំនួន 5 ដង ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និង Assist ម្ដង។ គ្រាប់បាល់ដំបូងរបស់គាត់នៅ La Liga គឺជាការស៊ុតបញ្ចូលទីនៅក្នុងការប្រកួតទល់នឹង Celta Vigo កាលពីដើមខែនេះ។
Mason Greenwood ហាក់ដូចជារីករាយនឹងជីវិតបាល់ទាត់នៅប្រទេសអេស្ប៉ាញ ហើយថ្មីៗនេះ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា គាត់កំពុងរៀបចំផែនការចាកចេញពីបិសាចក្រហមជាអចិន្ត្រៃយ៍នៅរដូវក្តៅឆ្នាំក្រោយ ខណៈគាត់កំពុងចាប់អារម្មណ៍លើការចុះកុងត្រារយៈពេលវែងមួយជាមួយ Getafe ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត