Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp ត្រៀម​ឲ្យ​ក្លឹប​របស់​ខ្លួន​ចុះ​ហត្ថលេខា​លើ​អតីត​ខ្សែប្រយុទ្ធ​មួយ​រូប​របស់ Man City

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp កំពុង​ចាត់​ទុក Leroy Sane របស់ Bayern Munich ជា​គោលដៅ​ដែល​ខ្លួន​ចង់​បាន​បំផុត ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​មក​ជំនួស​កន្លែង​របស់ Mohamed Salah ដែល​អាច​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ (បើ​យោងតាម​របាយការណ៍​របស់ UK Mirror)។

យ៉ាង​ណា​មិញ Mohamed Salah បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្លឹប​នៅ Saudi Pro League កាល​ពី​រដូវក្ដៅ​កន្លង​ទៅ ហើយ​គេ​បាន​ដឹង​ថា បើ​ទោះ​បី​ជា​ពេល​នេះ​កីឡាករ​ឆ្នើម​សញ្ជាតិ​អេហ្ស៊ីប សម្រេច​ចិត្ត​បន្ត​អាជីព​របស់​ខ្លួន​នៅ Anfield ក៏​ដោយ ក៏​ការ​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​នៅ​តែ​អាច​កើត​ឡើង។

Liverpool ដឹង​ថា សំណើរ​ក្នុង​ការ​ទិញ​យក Mohamed Salah ពី​ក្លឹប Al-Ittihad នឹង​ដាក់​មក​ម្ដង​ទៀត​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ ហើយ​ពេល​នោះ​ពួក​គេ​ប្រហែល​ជា​មិន​អាច​បន្ត​រារាំង​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​ដឹង​ថា Salah នឹង​ចាក​ចេញ ដូច្នេះ​ហើយ​គាត់​បាន​ស្វែងរក​បេក្ខភាព​ដ៏​សាកសម​បំផុត​ក្នុង​ការ​មក​ជំនួស​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំ​រូប​នេះ​គឺ Leroy Sane។

កន្លង​មក Liverpool ធ្លាប់​បាន​ចាយប្រាក់​បំបែក​កំណត់ត្រា​ផ្ទេរ​មួយ​រហូត​ដល់ 85 លានផោន ដែល​នោះ​ជា​ការ​ចំណាយ​លើ Darwin Nunez។ ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ប្រហែល​ជា​ពួក​គេ​នឹង​ត្រូវ​ចាយ​លុយ​ធំ​ជាថ្មី​ម្ដង​ទៀត​ទៅ​លើ Leroy Sane។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​បច្ចុប្បន្ន​ជា​តារា​ឆ្នើម​មួយ​រូប​របស់​ក្លឹប Bayern Munich។ ពួក​គេ​បាន​ផ្ទេរ​កីឡាករ​រូប​នេះ​ពី Manchester City ត្រឹមតែ 54.8 លានផោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ 2020។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២