Connect with us

បាល់ទាត់អន្តរជាតិ

បែក​ធ្លាយ Pep Guardiola ធ្លាប់​ចំណាយ​ពេល 3 ម៉ោង និយាយ​ទូរស័ព្ទ​បញ្ចុះបញ្ចូល Bellingham ឲ្យ​ផ្ទេរ​មក Man City

Published

on

គ្រូបង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola ត្រូវ​បាន​គេ​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គាត់​ធ្លាប់​បាន​ចំណាយ​ពេល 3 ម៉ោង​និយាយ​ទូរស័ព្ទ​ជាមួយ Jude Bellingham ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ឲ្យ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​របស់​គាត់​កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។

យើង​បាន​ដឹង​ហើយ​ថា កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ​បាន​ស្ថិត​នៅ​លើ​រ៉ាដា​នៃ​ការ​ចង់​បាន​ពី​ក្លឹប​កំពូល​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដោយ​សារ​តែ​សមត្ថភាព​នឹង​ទម្រង់​លេង​ដ៏​លេចធ្លោរ​របស់​គាត់​នៅ Borussia Dortmund កាល​ពី​រដូវកាល​មុន។ ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ Real Madrid បាន​ចំណាយ​ប្រាក់ 103 លានអឺរ៉ូ (89.3 លានផោន) ដើម្បី​នាំយក​កីឡាករ​​ដែល​កើត​ឆ្នាំ 2003 រូប​នេះ​ទៅ Santiago Bernabeu បាន​សម្រេច ដោយ​គាត់​បាន​ចុះ​កុងត្រា​ដំបូង​រយៈពេល 6 ឆ្នាំ។

របាយការណ៍​ពី Cadena SER បាន​អះអាង​ថា មុន​ពេល Jude Bellingham សម្រេច​ចិត្ត​ជា​ផ្លូវការណ៍​ក្នុង​ការ​ចូលរួម​ជាមួយ Real Madrid លោក Pep Guardiola បាន​ព្យាយាម​ចំណាយ​រយៈ​ពេល​និយាយ​ទូរស័ព្ទ 3 ម៉ោង​ជាមួយ​ខ្សែ​បម្រើ​រូប​នេះ ដើម្បី​ឲ្យ​គាត់​សម្រេច​ចិត្ត​ផ្ទេរ​ទៅ Man City។ តែ​អ្វីៗ​មិន​បាន​សម្រេច​ឡើយ ដោយ Bellingham បាន​ជ្រើសរើស​គោលដៅ​របស់​ខ្លួន​ឯង​ច្បាស់​លាស់ ដោយ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ ដែល​ជា​ម្ចាស់​ពាន UCL 14 សម័យ​កាល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២