Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi វ៉ាដាច់​សម្លេង​ឆ្នោត​របស់ Haaland និង Kylian Mbappe ត្រៀម​ឈ្នះ Ballon d’Or ជា​លើក​ទី 8 របស់​ខ្លួន

Published

on

យោងតាម​របាយការណ៍​ច្បាស់ការណ៍​មួយ​ដែល​បាន​បែក​ធ្លាយ​កាល​ពី​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា កាពីតែន​ក្រុម​របស់ Inter Miami និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi នឹង​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ទី​ប្រាំបី​របស់​ខ្លួន ដែល​វ៉ា​ដាច់​សម្លេង​ឆ្នោត​របស់ Haaland និង Kylian Mbappe។

យ៉ាង​ណា​មិញ កម្មវិធី​នៃ​ការ​ប្រគល់​ពាន Ballon d’Or នឹង​រៀប​ចំ​ឡើង​នៅ​រោង​មហោស្រព Paris du Chatelet នៅ​ថ្ងៃទី 30 ខែ​តុលា។ Lionel Messi នឹង​ត្រូវ​ត្រឡប់​មក​ប្រទេស​​បារាំង​វិញ បន្ទាប់​ពី​រយៈ​ពេល​ប៉ុន្មាន​ខែដែល​គាត់​បាន​ចាកចេញ​ពី Paris Saint-Germain។

ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ពាន Ballon d’Or ច្រើន​ជាង​គេ​រហូត​ដល់ 7 ដង ខណៈ​ដែល​គូ​ប្រជែង​របស់​គាត់ Cristiano Ronaldo ឈ្នះ​បាន​ត្រឹមតែ 5 ដង​ប៉ុណ្ណោះ។ អតីត​កីឡាករ​របស់ Barcelona រូប​នេះ​ធ្លាប់​បាន​ឈ្នះ Ballon d’Or កាល​ពី​ឆ្នាំ 2009, 2010, 2011, 2012, 2015, 2019 និង 2021។ ប្រសិន​បើ​ឆ្នាំ​​នេះ Messi ឈ្នះ​ទៀត​នោះ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ដែល​ឈ្នះ Ballon d’Or ដោយ​មិន​លេង​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២