បាល់ទាត់អន្តរជាតិ
Victor Osimhen កំពុងពិចារណាលើជម្រើសពីររវាង Arsenal និង Manchester United

ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗពីរ គឺបិសាចក្រហម Manchester United និងកាំភ្លើងធំ Arsenal ។
ក្លឹប Premier League ទាំងពីរនេះ កំពុងសម្លឹងមើលរកខ្សែប្រយុទ្ធដែលអាចបញ្ចប់ទីបានច្បាស់ម្នាក់ នៅរដូវក្តៅនេះ។ ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងរកអ្នកជំនួស Pierre-Emerick Aubameyang ដែលបានចាកចេញទៅ Barcelona ខណៈដែល Manchester United នឹងត្រូវការអ្នកស្នងតំណែងរបស់ Edinson Cavani ដែលត្រៀមនឹងចាកចេញនៅពេលកុងត្រាជាមួយក្លឹបត្រូវបញ្ចប់។
Victor Osimhen ត្រូវបានគេគិតថា គឺជាខ្សែប្រយុទ្ធម្នាក់ដែលក្លឹបទាំងពីរចង់បាន ហើយសាកសមបំផុតផងដែរ ដោយកីឡាកររូបនេះបានស៊ុតបញ្ចូលទី 17 គ្រាប់ក្នុងការបង្ហាញខ្លួន 29 ប្រកួត សម្រាប់ក្លឹប Napoli នៅរដូវកាលនេះ។
យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថា កីឡាករវ័យ 23 ឆ្នាំរូបនេះ នឹងជ្រើសរើសយកការផ្ទេរទៅកាន់ក្រុមកាំភ្លើងធំ Arsenal ជាជាងការផ្ទេរទៅបិសាចក្រហម ខណៈដែល Arsenal ជាបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការចូលលេង UEFA Champions League នៅរដូវកាលក្រោយ។
កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ គឺជាអតីតកីឡាកររបស់ក្លឹប LOSC Lille ដែលបានផ្ទេរមក Napoli កាលពីឆ្នាំ 2020។ បច្ចុប្បន្ន Victor Osimhen អាចនឹងមានតម្លៃផ្ទេរ 80 លានផោន ហើយគាត់នៅសល់កុងត្រារហូតដល់ 3 ឆ្នាំ ជាមួយក្លឹប Napoli។
ប្រភព: Manchestereveningnews
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi