បាល់ទាត់អន្តរជាតិ
Arteta ប្រាប់ក្លឹបរបស់ខ្លួនឲ្យត្រៀមលុយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ
គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍ថា ចង់ឲ្យក្លឹបកាំភ្លើងធំ ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Pedro Neto របស់ក្លឹប Wolverhampton។ គ្រូបង្វឹករូបនេះពេញចិត្ត Pedro Neto ជាងខ្សែប្រយុទ្ធរបស់ក្លឹប Brentford គឺកីឡាករ Ivan Toney ដែលកន្លងមកក្លឹបក៏ចាប់អារម្មណ៍ចង់បានដូចគ្នា។
យោងតាមរបាយការណ៍ពី FootballTransfers បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបលោក Mikel Arteta ចង់នាំយក Pedro Neto មកសម្រួលនៅតំបន់ប្រយុទ្ធស្លាបស្ដាំរបស់ Bukayo Saka។ របាយការណ៍នេះដែរបានបន្ថែមទៀតថា ថវិកានៃការចំណាយលុយផ្ទេរកីឡាកររបស់ Arsenal មានកំណត់ ហើយពួកគេចង់ចំណាយលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះខ្ទង់ 40 លានផោន។
ទោះជាយ៉ាងណាក៏ដោយ Wolverhampton ជឿជាក់ថា កីឡាករដែលកំពុងឡើងជើងរបស់ពួកគេ Pedro Neto នឹងអាចលក់ចេញបានដល់ 70 លានផោន។ Pedro Neto ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 18 ដង ក្នុងការបង្ហាញខ្លួន 119 ប្រកួតសម្រាប់ក្លឹប Wolves គិតចាប់តាំងពីបានចូលរួមជាមួយពួកគេដោយផ្ទេរពីក្លឹប Lazio ក្នុងឆ្នាំ 2019។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត