Connect with us

បាល់ទាត់អន្តរជាតិ

Liverpool រៀបចំ​ផែនការ​ផ្ទេរ​ខ្សែការពារ​កណ្ដាល​របស់​ក្លឹប Sporting CP

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្កើន​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​កាន់​តែ​ខ្លាំង ដោយ​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​របស់​ក្លឹប Sporting Lisbon គឺ​កីឡាករ Goncalo Inacio។ កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ​លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប បាន​ព្យាយាម​កែប្រែ​នៅ​ក្នុង​ក្រុម​របស់​ខ្លួន ដោយ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ជា​ច្រើន ជា​ពិសេស​កីឡាករ​ដែល​លេង​នៅ​តំបន់​បម្រើ​កណ្ដាល។

Liverpool បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​ថ្លៃៗ​ពីរ​រូប​គឺ Alexis Mac Allister និង Dominik Szoboszlai ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពួក​គេ​មិន​បាន​ព្យាយាម​កែប្រែ និង​ពង្រឹង​បន្ថែម​នៅ​តំបន់​ការពារ​ក្រោម​នោះ​ទេ។ បច្ចុប្បន្ន​ខ្សែ​ការពារ​កណ្ដាល​របស់ Liverpool មាន Virgil van Dijk និង Joel Matip ហើយ Joe Gomez ជា​បេក្ខភាព​បម្រុង។

ជម្រើស​ខ្សែការពារ​មិន​មាន​ច្រើន​បែប​នេះ គឺ​ជា​ហានិភ័យ​មួយ​របស់ Liverpool ដែល​ពួក​គេ​ត្រូវ​តែ​គិត​គូ​ជា​ចាំ​បាច់។ យ៉ាង​ណា​មិញ យោងតាម​សារព័ត៌មាន A Bola បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម Liverpool កំពុង​ត្រៀម​ផែនការ​របស់​ពួកគេ​រួច​ហើយ ដើម្បី​ផ្ទេរ​ខ្សែការពារ​កណ្ដាល Goncalo Inacio នៅ​ខែ​មករា រឺ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២