Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur លុត Fulham 2-0 ហក់​ឡើង​ទៅ​កំពូល​តារាង PL បណ្ដោះ​អាសន្ន

Published

on

គ្រាប់​បាល់​របស់ Son Heung-min និង James Maddison បាន​ជួយ​ឲ្យ Tottenham Hotspur ទទួល​បាន​ជ័យ​ជម្នះ 2-0 ក្នុង​ដី​របស់​ខ្លួន ទៅ​លើ​ក្រុម Fulham ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល​របស់​អង់គ្លេស Premier League។ បន្ទាប់​ពី​ជ័យ​ជម្នះ​នោះ មាន់​ខ្នាយមាស Tottenham Hotspur បាន​ឡើង​មក​ឈរ​នៅ​កំពូល​តារាង​បណ្ដោះ​អាសន្ន។

​Tottenham Hotspur ជា​ក្រុម​ឈរ​នៅ​កំពូល​តារាង​ដែល​មាន 23 ពិន្ទុ នៅ​ពី​លើ​ក្រុម​លេខ 2 Manchester City មាន 21 ពិន្ទ។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ទល់​នឹង Fulham កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ Tottenham Hotspur បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​បាន​បង្កើត​ឱកាស​ជាច្រើន​នៅ​ក្នុង​វគ្គ​ទីមួយ មុន​ពេល Son Heung-min ស៊ុត​បញ្ចូលទី​នៅ​នាទីទី 36 ដែល​ជា​គ្រាប់​បាល់​ទី 7 របស់​គាត់​ក្នុង​យុទ្ធនាការ​រដូវកាល​ថ្មី​នេះ។

បន្ទាប់​ពី​ការ​សម្រាក​ដើម​តង់ទី​ពីរ នៅ​នាទីទី 54 ខ្សែបម្រើ​ឆ្នើម James Maddison បាន​ស៊ុត​បញ្ចូលទី​ថែម​មួយ​គ្រាប់​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​កក់​ក្ដៅ​ក្នុង​ការ​ដណ្ដើម​បាន 3 ពិន្ទុ​ពី​ក្រុម​ភ្ញៀវ បើ​ទោះ​បី​ជា Fulham ប្រឹងប្រែង​ទប់​ទល់ និង​ព្យាយាម​វាយបក​លើ Tottenham Hotspur ដោយ​មាន​ស្ថិតិ​ស៊ុត 10 ដង និង​ស៊ុត​ចំគោលដៅ 3 ដង​ក៏​ដោយ គ្រប់​យ៉ាង​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ត្រឹម 2 ទល់​នឹង 0។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២