បាល់ទាត់អន្តរជាតិ
Joan Laporta អះអាងថា Barcelona បានច្រានចោលឱកាសលក់ De Jong ក្នុងតម្លៃ 100 លានអឺរ៉ូ

ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បាននិយាយនៅមហាសន្និបាតវិសាមញ្ញមួយរបស់ក្លឹបកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយពាក់ព័ន្ធនឹងកីឡាករ Frenkie de Jong។ ប្រធានក្លឹបរូបនេះបានបង្ហើបឲ្យដឹងថា គាត់បានបដិសេធមិនលក់ខ្សែបម្រើឆ្នើមរូបនេះ ទោះបីជាមានសំណើរជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់កាលពីរដូវក្ដៅកន្លងទៅក៏ដោយ។
Joan Laporta បាននិយាយថា៖ “យើងមានឱកាសលក់ Frenkie de Jong ក្នុងតម្លៃ 100 លានអឺរ៉ូ។ យើងមិនចង់ទទួលយកសំណើរនេះ ព្រោះដើម្បីកុំឲ្យបាត់បង់ផ្នែកនៃដ៏សំខាន់ នៃសមត្ថភាពក្រុមរបស់យើង ដោយសារ De Jong ជាកីឡាករដ៏សំខាន់”។
យើងមិនអាចវាយតម្លៃបានថា ក្លឹប Barcelona ពិតជាមិនចង់លក់ Frenkie de Jong មែនរឺអត់នោះទេ ប៉ុន្តែកាលពីដើមរដូវកាលកន្លងទៅគេបានដឹងថា ការសម្រេចចិត្តរបស់ Barcelona មិនលក់ De Jong គឺដោយសារកីឡាករសញ្ជាតិហូឡង់រូបនេះ មិនចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ស្របពេលដែលមានក្លឹបធំៗជាច្រើននៅ Premier League ចាប់អារម្មណ៍លើគាត់។
ប្រភព: Barcablaugranes