Connect with us

បាល់ទាត់អន្តរជាតិ

Micah Richards ថា ខ្លួន​នឹង​យល់​ស្រប ប្រសិន​បើ​កីឡាករ​រូប​នេះ​ឈ្នះ Ballon d’Or

Published

on

អតីត​ខ្សែ​ការពារ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Manchester City លោក Micah Richards បាន​ជ្រើសរើស​កីឡាករ​ដែល​ស័ក្តិសម​ឈ្នះពាន Ballon d’Or ឆ្នាំ 2023។ បុរស​វ័យ 35 ឆ្នាំ​រូប​នេះ ជឿជាក់​ថា Messi សម​នឹង​ទទួល​បាន​ពានរង្វាន់​ជា​លើក​ទី 8 របស់​ខ្លួន ព្រោះ​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ឈ្នះ World Cup 2022។

យ៉ាង​ណា​មិញ ស្រប​ពេល​ដែល​ការ​ប្រកាស​ពី​អ្នក​ឈ្នះពាន Ballon d’Or នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អ្នកគាំទ្រ​ហាក់​បាន​ដឹង​រួច​ជា​ស្រេច​ហើយ​ថា បេក្ខភាព​កីឡាករ​ដែល​មាន​សម្លេង​ឆ្នោត​ច្រើន​ជាង​គេ 3 រូប​ចុង​ក្រោយ​គឺ Lionel Messi របស់ Inter Miami, Erling Halaand របស់ Manchester City និង Kylian Mbappe របស់ PSG។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​ជា​ច្រើន​បាន​អះអាង​​ថា Lionel Messi នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​នេះ ហើយ​ក៏​ជា​ការ​ឈ្នះ​លើក​ទី 8 របស់​គាត់​ផង​ដែរ។ ពាក់ព័ន្ធ​នឹង​រឿង​នេះ Richards បាន​និយាយ​ទៅ CBS Sports Golazo ថា៖ “ឆ្នាំ​ណា​មួយ​ផ្សេង​ទៀត Haaland ប្រហែល​ជា​សម​នឹង​ទទួល​បាន​វា (Ballon d’Or) ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ត្រូវ​តែ​យល់​ព្រម​ដែល Messi បាន​ចូល​ទៅ​ក្នុង​​សម្ពាធនៃ​ការ​​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ។ ហើយ​គាត់​​មិន​ត្រឹមតែ​អាច​រកគ្រាប់​បាល់បាន​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ផង​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២