បាល់ទាត់អន្តរជាតិ
ស៊ុតចូល 2 គ្រាប់លើ Barcelona ពិតមែន តែ Bellingham ថា គាត់មិនបានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួននោះទេ!!!
ខ្សែបម្រើរបស់ក្លឹប Real Madrid គឺកីឡាករ Jude Bellingham បានអះអាងថា គាត់មិនបានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់គាត់នោះទេ បើទោះបីជាអាចស៊ុតបញ្ចូលទីបាន 2 គ្រាប់ នៅក្នុងការប្រកួត El Clasico ទល់នឹង Barcelona ដែលជាការប្រកួតក្របខណ្ឌលីគកាលម្សិលមិញនេះក៏ដោយ។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាកីឡាករដ៏សំខាន់ និងជាផ្នែកមួយនៃជ័យជំនះរបស់ Real Madrid ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតផ្លូវការណ៍របស់ El Clasico។ ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាម្ចាស់គ្រាប់បាល់ស៊ុតតាមស្មើ Barcelona 1-1 នៅនាទីទី 68 ហើយគាត់បានស៊ុតថែមមួយគ្រាប់ទៀតជាគ្រាប់ឈ្នះនៅនាទីទី 90+2 ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកួត Bellingham បានប្រាប់ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍របស់ Real Madrid ថា៖ “ថ្ងៃនេះ ខ្ញុំមិនស្ថិតក្នុងកម្រិតល្អបំផុតរបស់ខ្ញុំទេ។ វាជាការរួមផ្សំជាមួយនឹងអ្វីៗផ្សេងទៀត និងការដែលអាចជួយក្រុមបាន។ ថ្ងៃនេះខ្ញុំមិនសូវជាល្អទេ ប៉ុន្តែខ្ញុំអាចរកបានពីរគ្រាប់។… ខ្ញុំរៀបចំការប្រកួតបានល្អ។ ខ្ញុំហ្វឹកហាត់បានល្អ ហើយខ្ញុំគ្រាន់តែចង់រៀន និងកែលម្អបន្ថែមទៀត”។
ប្រភព: Dailypost NG