បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបរបស់ក្លឹប PSG អះអាងថា ការឈ្នះពាន Ballon d’Or របស់ Messi គឺជារឿងដែលមិនសក្តិសមទាល់តែសោះ!!!

អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹបយក្សបារាំង Paris Saint-Germain លោក Jerome Rothen បានអះអាងថា ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹបមេឃខៀវ Manchester City សមនឹងឈ្នះ Ballon d’Or ឆ្នាំ 2023 ជាងតារាឆ្នើម Lionel Messi របស់ក្លឹប Inter Miami។
យ៉ាងណាមិញ Jerome Rothen បាននិយាយដោយសង្កត់ធ្ងន់ថា វាជារឿងដែលមិនសមហេតុផលទាល់តែសោះដែល Lionel Messi ឈ្នះ Ballon d’Or ឆ្នាំ 2023 លើ Erling Haaland។ ការលើកឡើងបែបនេះ បានកើតឡើងក្រោយពេលដែល Messi ត្រូវបានប្រកាសជាផ្លូវការណ៍ថា គាត់ជាអ្នកឈ្នះ Ballon d’Or 2023 កាលពីដើមសប្តាហ៍កន្លងទៅ។
Lionel Messi ដែលជាប្រធានក្រុមពពកសអាហ្សង់ទីនបានផ្តួលសម្លេងឆ្នោតរបស់ Haaland និង Kylian Mbappe ជាមួយនឹងសមិទ្ធិផលនៃការឈ្នះ World Cup របស់គាត់កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅលើ RMC Sport លោក Rothen ជឿជាក់ថា Ballon d’Or មិនមែនជាពានដែលគួរឲ្យទុកចិត្តនោះទេ បន្ទាប់ពី Messi បានឈ្នះលើ Haaland ដែលជាកីឡាករដ៏លេចធ្លោរខ្លាំងកាលពីឆ្នាំមុន។
Jerome Rothen បាននិយាយថា៖ “នោះជារឿងមិនសមហេតុផលទាល់តែសោះ។ ពិតណាស់ នោះជារឿងមិនសមឡើយ។ សម្រាប់ខ្ញុំ វាគឺជា Haaland ដែលគួរតែឈ្នះវា។ ចាប់ពីខែសីហា ឆ្នាំ 2022 ដល់ខែមិថុនា ឆ្នាំ 2023 តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះដែលនាំឲ្យយើងនិយាយថា Lionel Messi លើសពីអ្នកដទៃ? ស្ទើរតែគ្មានលក្ខណៈវិនិច្ឆ័យណាដែលគាត់មកលេខ 1 ទេ។ ប្រសិនបើអ្នកប្រាប់ខ្ញុំអំពីកំណត់ត្រានោះ គាត់អន់ជាង Haaland ទោះបីជាគាត់បានឈ្នះ World Cup ក៏ដោយ”។
ប្រភព: Dailypost NG
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!