Connect with us

បាល់ទាត់អន្តរជាតិ

Fabrizio Romano បញ្ជាក់​ថា Bellingham នឹង​ឈ្នះពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2023 (Golden Boy)

Published

on

ខ្សែបម្រើ​ឆ្នើម​ដែល​កំពុង​ឡើង​ជើង​ខ្លាំង Jude Bellingham ត្រូវ​បាន​គេ​ទម្លាយ​ថា នឹង​ឈ្នះពាន​រង្វាន់ Golden Boy ឆ្នាំ​នេះ ដែល​ជា​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត (នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​ដោយ​លោក Fabrizio Romano)។ អ្នក​ឈ្នះ​ពាន​រង្វាន់ Golden Boy នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ខែក្រោយ ប៉ុន្តែ​គេ​បាន​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​ថា Bellingham នឹង​ក្លាយ​ជា​ម្ចាស់​នៃ​ពាន​រង្វាន់​នោះ។

កន្លង​មក​អ្នក​ដែល​ធ្លាប់​ឈ្នះពាន​រង្វាន់ Golden Boy នេះ​មាន​ដូច​ជា Lionel Messi, Wayne Rooney, Kylian Mbappe និង Erling Haaland ជា​ដើម។ យ៉ាង​ណា​ឆ្នាំ​នេះ ជា​ឆ្នាំ​របស់ Jude Bellingham ហើយ​មជ្ឈដ្ឋាន​បាល់ទាត់​ក៏​ហាក់​ដូច​ជា​បាន​មើល​ឃើញ​ថា ខ្សែបម្រើ​រូប​នេះ​គឺ​ជា​បេក្ខភាព​ដ៏​សាកសម​បំផុត​ផង​ដែរ ក្នុង​ការ​ឈ្នះពាន​ដ៏​អស្ចារ្យ​មួយ​នេះ។

ខ្សែម្រើ​សញ្ជាតិ​អង់គ្លេស​ Jude Bellingham បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ Real Madrid កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ ជាមួយ​នឹង​តម្លៃ​ខ្លួន 103 លានអឺរ៉ូ ហើយ​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​ស៊ុត​បញ្ចូលទី 13 គ្រាប់​មក​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន 13 ប្រកួត​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ហើយ​ក៏​បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត El Clasico ទៅ​លើ Barcelona ផងដែរ។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២