Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ក្លាយ​ជា​បេក្ខភាព​ដែល​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​នៅ​លីគ​កំពូល​នៃ​ប្រទេស​ប្រេស៊ីល

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ឱកាស​ខ្ពស់​ជាង​ក្លឹប​ 2 ផ្សេង​ទៀត​នៅ​អង់គ្លេស​គឺ​តោខៀវ Chelsea និង Arsenal ក្នុង​ការ​សម្រេច​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Gabriel Moscardo របស់​ក្លឹប Corinthians ដែល​ជា​ក្លឹប​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​ប្រេស៊ីល។

បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​ជាមួយ​ឈុត​យុវជន​របស់​ក្លឹប Corinthians ខ្សែបម្រើ Gabriel Moscardo ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ក្រុម​ឈុត​ធំ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​បាន​បង្ហាញ​សរុប​ចំនួន 22 ប្រកួត​មក​ហើយ។

ទោះ​បី​ជា​មាន​អាយុ​ត្រឹមតែ 18 ឆ្នាំ ក៏​ដោយ Moscardo កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជាអនាគត​នៃ​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។

Gabriel Moscardo នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន រហូត​ដល់​ខែ​កក្កដា ឆ្នាំ 2026 ប៉ុន្តែ​គាត់​ប្រហែល​ជា​នឹង​ចាកចេញ​ទៅ​កាន់​ក្លឹប​ណា​មួយ​ក្នុង​ចំណោម Barcelona, Chelsea រឺ Arsenal។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម​របាយការណ៍​ពី 90min បាន​អះអាង​ថា Barcelona បច្ចុប្បន្ន​កំពុង​មាន​អាទិភាព​ខ្ពស់​ដើម្បី​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Moscardo។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២