Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi ប្រាប់​មូលហេតុ​នៃ​ជម្លោះ​ជាមួយ​ខ្សែការពារ​អ៊ុយរូហ្គាយ Mathias Olivera

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ត្រូវ​បាន TyC Sports អត្ថាធិប្បាយ​អំពី​ជម្លោះ​របស់​គាត់​ជាមួយ​ខ្សែការពារ​អ៊ុយរូហ្គាយ Mathias Olivera អំឡុង​ពេល​នៃ​ការ​ប្រកួត​វគ្គជម្រុះ​តាម​តំបន់​នៃ​ពាន​រង្វាន់ World Cup 2026។

នៅ​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួត​រវាង​អាហ្សង់ទីន និង​អ៊ុយរូហ្គាយ កាពីតែន​ក្រុម​ Lionel Messi ដំបូង​ឡើយ​បាន​រុញ និង​បន្ទាប់​មក​បាន​ចាប់​ច្របាច់​បំពង់​ក​របស់ Olivera ដែល​ជា​កីឡាករ​វ័យ 26 ឆ្នាំ​លេង​ឲ្យ​ក្លឹប Napoli។ អាជ្ញា​កណ្តាល​​នៃ​ការ​ប្រកួត​ បាន​មើល​ឃើញ​​ហេតុការណ៍​នោះ តែ​​មិន​បាន​ពិន័យ រឺ​ឲ្យ​កាត់​លឿង​ដល់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Inter Miami ឡើយ។

យោងទៅ​តាម​អ្វី​ដែល Messi បាន​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ Mathias Olivera បាន​បង្ហាញ​ការ​មិន​គោរព​ចំពោះ​រៀមច្បង​ជា​ចាស់ទុំ​ក្នុង​វិស័យ​បាល់ទាត់ ដែល​ជា​ហេតុផល​សម្រាប់​ជម្លោះ​នេះ​កើត​ឡើង។ កីឡាករ​វ័យ 36 ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ចង់​នៅ​ស្ងៀម​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​គិត។ ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង​ដូចជា Matias Olivera ត្រូវ​តែ​រៀន​គោរព​អ្នក​ចាស់​ទុំ​របស់​ពួក​គេ”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២