បាល់ទាត់អន្តរជាតិ
ក្លឹបមួយនៅ Premier League ចង់បាន Raphinha
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានបោះបង់ការចាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Brentford ហើយ គឺកីឡាករ Ivan Toney។ ជំនួសមកវិញ ក្លឹបយក្សនៅអង់គ្លេសមួយនេះ បានសម្លឹងមើលពីលទ្ធភាពនៃការផ្ទេរ Raphinha របស់ក្លឹបអ្នកមានបុណ្យ Barcelona។
កាលពីដើមរដូវកាលកន្លងទៅ Tottenham Hotspur បានតាមប្រមាញ់ Brennan Johnson ពី Nottingham Forest និង Alejo Veliz ពី Rosario Central ប៉ុន្តែពួកគេមិនបានចុះហត្ថលេខាលើអ្នកជំនួសកន្លែងរបស់អតីតខ្សែប្រយុទ្ធ Harry Kane ដែលចាកចេញទៅ Bayern Munich នោះទេ។
ទោះជាយ៉ាងណាក៏ដោយពួកគេមានគម្រោងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Ivan Toney នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែពួកគេប្រហែលជាមិនអាចប្រជែងឈ្នះ Arsenal និង Chelsea ដែលកំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះដែរឡើយ។
ជាលទ្ធផលយោងតាមរបាយការណ៍ពី FootballTransfers បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបោះបង់ចំណាប់អារម្មណ៍លើ Ivan Toney ហើយ ដោយងាកមករក Raphinha វិញ។ អតីតកីឡាកររបស់ក្លឹប Leeds United រូបនេះ ធ្លាប់ត្រូវបានមាន់ខ្នាយមាសចាប់អារម្មណ៍តាំងពីជំនាន់ដែលដឹកនាំដោយលោក Antonio Conte ម្ល៉េះ ប៉ុន្តែជាចុងក្រោយគាត់បានផ្ទេរទៅទឹកដីអេស្ប៉ាញ ដោយចូលរួមជាមួយ Barcelona។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត