បាល់ទាត់អន្តរជាតិ
Tottenham Hotspur ប្រឈមនឹងការកាត់ 10 ពិន្ទុនៅ Premier League
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur របស់អង់គ្លេសអាចនឹងត្រូវបានគេកាត់ពិន្ទុនៅក្នុងតារាង Premier League (EPL) ព្រោះពួកគេបានជាប់ពាក់ព័ន្ធជាមួយនឹងភាពមិនប្រក្រតីរបស់ខ្លួន ក្នុងការផ្ទេរកីឡាករ Jermain Defoe ទៅកាន់ក្លឹប Portsmouth កាលពី 15 ឆ្នាំមុន។
យោងតាមប្រភពមួយបានឲ្យដឹងថា Tottenham Hotspur បានបំពានលើច្បាប់របស់ភ្នាក់ងារទិញលក់កីឡាករ អំឡុងពេលផ្ទេរ Jermain Defoe ទៅ Portsmouth។ សមាគមបាល់ទាត់របស់អង់គ្លេស ដែលហៅកាត់ថា FA បានលើកឡើងថា ពួកគេកំពុងត្រៀមពិនិត្យមើលភស្តុតាងថ្មីនៅក្នុងករណីនេះ និងត្រៀមដាក់បន្ទុកទៅលើក្លឹបមាន់ខ្នាយមាស។
សូមរំលឹកថា កាលពី 15 ឆ្នាំមុន Tottenham Hotspur បានលក់ Defoe ទៅឲ្យ Portsmouth ក្នុងតម្លៃ 7.5 លានផោន។ ហើយប្រសិនបើ FA រកឃើញករណីបន្លំ មិនមានភាពច្បាស់លាស់លើការផ្ទេរនោះទេ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងកាត់ 10 ពិន្ទុ ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 4 ក្នុងតារាង Tottenham Hotspur។
យើងបានដឹងហើយថា កាលពីប៉ុន្មានសប្ដាហ៍មុន Everton ត្រូវបានដក 10 ពិន្ទុផងដែរ ក្នុងតារាង Tottenham Hotspur ដោយសារការរំលោភបំពានលើយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។ ហើយក្រោយមកទៀត Chelsea និង Man City ក៏ត្រូវបានគេស៊ើបអង្កេតលើករណីស្រដៀងគ្នានេះដែរ។
ប្រភព: Telecomasia