បាល់ទាត់អន្តរជាតិ
Chelsea ដាក់គោលដៅផ្ទេរខ្សែការពារ Jonathan Tah របស់ក្លឹប Bayer Leverkusen
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Bayer Leverkusen គឺកីឡាករ Jonathan Tah។ កាលពីដើមរដូវកាលកន្លងទៅនេះ ក្លឹបតោខៀវបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីកែលម្អក្រុមរបស់ខ្លួនឲ្យប្រសើរឡើង ហើយបច្ចុប្បន្នពួកគេហាក់នៅមានភាពខ្វះខាតនៅតំបន់ការពារក្រោម។
ជម្រើសបច្ចុប្បន្នសម្រាប់ខ្សែការពាររបស់ក្លឹបតោខៀវ Chelsea មានដូចជា Thiago Silva, Axel Disasi, Benoit Badiashile និង Levi Colwill ដែលកីឡាករទាំងអស់នេះ សុទ្ធតែត្រូវបានគេចាត់ទុកថា ជាជម្រើស 4 នាក់សំខាន់បំផុតរបស់លោក Mauricio Pochettino ខណៈដែល Wesley Fofana កំពុងមានរបួសរយៈពេលយូរ។
ដោយឡែក Chelsea ពេលនេះ ត្រូវបានគេអះអាងថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ Bayer Leverkusen គឺកីឡាករ Jonathan Tah នៅចុងបញ្ចប់នៃរដូវកាលនេះ។ យោងតាមអ្នកកាសែត BILD លោក Christian Falk បានអះអាងថា កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ គឺជាគោលដៅចំបងមួយរបស់ Chelsea ស្របពេលដែលពួកគេគិតថា Jonathan Tah នឹងអាចមកជំនួសតំណែងកីឡាករចាស់វស្សា Thiago Silva បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como