Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ថា គាត់​នឹង​ចូល​និវត្តន៍ ប្រសិន​បើ Man City បញ្ចប់​រដូវកាល​ទៅ​ដោយ​បែប​នេះ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City គឺ​លោក Pep Guardiola បាន​អះអាង​ថា គាត់​អាច​​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់ ប្រសិន​បើ​ក្រុម​របស់​គាត់​អាច​ឈ្នះ​ពាន​រង្វាន់ 3 ម្ដង​ទៀត​នៅ​រដូវកាល​នេះ។ គ្រូ​បង្វឹក​សញ្ជាតិ​រូប​នេះ គឺ​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ Man City បាន​រយៈ​ពេល​ដ៏​យូរ គិត​ចាប់​តាំង​ពី​គាត់​បាន​មក​ដល់ Etihad ក្នុង​ឆ្នាំ 2016 មក។

អតីត​​គ្រូ​បង្វឹក​របស់ Barcelona និង Bayern Munich រូប​នេះ បាន​ដឹកនាំ​ដោយ​ជោគជ័យ​ជាមួយ Manchester City ដោយ​ឈ្នះ​ពាន Premier League ចំនួន​រហូត​ដល់ 5 ដង។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ កាល​​ពី​​រដូវ​កាល​មុន Man City បាន​ឈ្នះ​ពាន​ធំៗ​ចំនួន 3 គឺ Premier League, UEFA Champions League និង FA Cup។

ដោយ​ឡែក ឥឡូវ​នេះ​លោក Pep Guardiola បាន​អះអាង​ថា គាត់​អាច​បញ្ចប់​អាជីព​ជា​គ្រូ​បង្វឹក​របស់​គាត់ ប្រសិន​បើ Man City អាច​ធ្វើ​បែប​នេះ​បាន​ម្តង​ទៀត​ដូច​កាល​ពី​រដូវកាល​មុន។ ថ្លែង​ទៅ​កាន់ Sports (Prime Video) គាត់​បាន​និយាយ​ថា៖ “ប្រសិន​បើ​យើង​ឈ្នះ​ពាន​បី​ក្នុងរដូវ​កាល​នេះ ខ្ញុំ​នឹង​ចូល​និវត្តន៍។ នោះ​ជា​រឿង​ពិត​ប្រាកដ។ ខ្ញុំ​ដឹង​ថា វា​ពិបាក​ខ្លាំង​ណាស់ តើ​អ្នក​ដឹង​ទេ​ថា មាន​ក្រុម​ដ៏​អស្ចារ្យ​ចំនួន​ប៉ុន្មាន​នៅ​អង់គ្លេស? ហើយ​មាន​តែ Sir Alex Ferguson ​មួយ​គត់ ដែល​បាន​ធ្វើ​វា ដូច​នឹង​អ្វី​ដែល​ខ្លួន​យើង​បាន​ធ្វើ​កាល​ពី​រដូវកាល​មុន”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២