Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix ចង់​ឲ្យ​ខ្សែបម្រើ​មួយ​រូប​របស់ Liverpool ផ្ទេរ​មក​លេង​ជា​មួយ​គ្នា​នៅ Barcelona

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Joao Felix របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​លើក​យក​ឈ្មោះ​កីឡាករ Dominik Szoboszlai ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស Premier League ថា​ជា​កីឡាករ​ដែល​គាត់​ចង់​លេង​ជា​មួយ និង​ចង់​ឲ្យ​ក្លឹប​យក្ស​កាតាឡាន់​ចុះ​ហត្ថលេខា​នាំ​យក​គេ​មក​ទឹក​ដី​អេស្ប៉ាញ។

យ៉ាង​ណា​មិញ Joao Felix បាន​និយាយ​ថា គាត់​ចង់​លេង​ជា​មួយ Szoboszlai នៅ Barcelona ព្រោះ​គាត់​ចូល​ចិត្ត​ការ​លេង​របស់​ខ្សែបម្រើ​សញ្ជាតិ​ហុងគ្រី​រូប​នេះ។ ថ្លែង​ទៅ​កាន់ SpilerTV កាល​ពី​ពេល​ថ្មីៗ​នេះ Felix បាន​និយាយ​ថា៖ “Dominik Szoboszlai របស់​ហង្សក្រហម Liverpool។ ខ្ញុំ​ចូលចិត្ត​ការ​លេង​របស់​គាត់ ហើយ​ខ្ញុំ​គិត​ថា គាត់​អាច​លេង​ទីនេះ​នៅ​ថ្ងៃ​ណា​មួយ”។

គួរ​រំលឹក​ផង​ដែរ​ថា Szoboszlai គឺ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប Liverpool ដែល​ពួក​គេ​បាន​ចុះ​ហត្ថលេខា​លើ​គាត់​កាល​ពី​ដើម​រដូវកាល​នេះ​ពី RB Leipzig ក្នុង​តម្លៃ​ខ្លួន 70 លានអឺរ៉ូ (60 លានផោន)។ បច្ចុប្បន្ន Szoboszlai បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​តំបន់​បម្រើ​របស់​ក្រុម​លោក Jurgen Klopp ខណៈ​ពួក​គេ​កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​តារាង Premier League ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២