Connect with us

បាល់ទាត់អន្តរជាតិ

Man United និង Dortmund កំពុង​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះដូរ Sancho ជាមួយ Donyell Malen

Published

on

ក្លឹប​​បិសាច​ក្រហម Manchester United និង​ក្លឹប Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជួប​គ្នា​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ដែល​​ទាក់​ទង​នឹង Jadon Sancho ជាមួយ Donyell Malen ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​ខាងមុខ។

យើង​បាន​ដឹង​ហើយ​ថា អាជីពរបស់ Sancho នៅ Man United បាន​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ ដោយ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​មិន​បាន​លេង និង​ហ្វឹកហាត់​ជាមួយ​ក្លឹប​ចាប់តាំង​ពី​ចុង​ខែ​សីហា​មក​ម្ល៉េះ ដោយ​សារ​មាន​ទំនាស់​ជាមួយ​គ្រូបង្វឹក​លោក Erik ten Hag។ អតីត​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប Manchester City រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាកចេញ​ពី Old Trafford នៅ​ដើម​ឆ្នាំ​ក្រោយ។

ក្លឹប​សេះ​បង្កង់ Juventus បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចង់​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ទៅ​ទឹកដី​អ៊ីតាលី ប៉ុន្តែ​ក៏​មាន​ការ​អះអាង​ផង​ដែរ​ថា Dortmund ដែល​ជា​អតីត​ក្លឹប​ចាស់​របស់​គេ ក៏​ចង់​យក Jadon Sancho ត្រឡប់​ទៅ​វិញ​ដូចគ្នា។ ជាក់ស្ដែង​ឥឡូវ​នេះ យោងតាម​អ្នក​កាសែត​អាឡឺម៉ង់​លោក Christian Falk បាន​ឲ្យ​ដឹងថា Man United និង Dortmund បាន​ជួបគ្នា​កាល​ពី​ថ្ងៃសុក្រ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ដោះដូរកីឡាករ Jadon Sancho ជាមួយ Donyell Malen។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២