Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នៅ​តែ​រក្សា​កូន​ចិត្ត​ចង់​បាន Ndidi របស់ Leicester City

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Wilfred Ndidi របស់​ក្លឹប Leicester City។ ដោយ​ឡែក កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ នៅ​មាន​កុងត្រា​ជាមួយ Leicester រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​ក្រោយ ហើយ​គេ​បាន​ដឹង​ថា គាត់​នឹង​ចាកចេញ​ពី​ទឹកដី King Power បើទោះ​បី​ជា​ក្លឹប​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​ការ​ប្រកួត​ប្រជែង​នៅ​ក្របខណ្ឌ Premier League វិញ​ក៏​ដោ​យ។

យ៉ាងណា​មិញ Barcelona ត្រូវ​បាន​គេ​លើក​ឡើង​​ថា គឺ​ជា​បេក្ខភាព​ក្លឹប​ដែល​បាន​កោតសរសើរ​សមត្ថភាព​របស់​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​ជា​ខ្លាំង ហើយ​បើ​យោង​ទៅ​តាម​របាយការណ៍​ពី Sport បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​កាតាឡាន់​នឹង​ព្យាយាម​ដើម្បី​ចុះ​ហត្ថលេខា​គាត់​មក Camp Nou នៅ​ឆ្នាំ 2024។

របាយការណ៍​ច្បាស់​លាស់​មួយ​បាន​អះអាង​ថា មាន​ក្លឹប​ជា​ច្រើន​ដែល​នឹង​ត្រៀម​ប្រកួត​ប្រជែង​​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ Wilfred Ndidi ប៉ុន្តែ Barcelona ជឿជាក់​ថា គេ​អាច​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចូលរួម​ជាមួយ​ពួក​គេ​បាន។ ទន្ទឹម​នឹង​នេះ​ដែរ Barcelona ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​សម្រាប់​ខ្សែបម្រើ​ផ្សេង​ទៀត​ដែរ​ដូចជា Martin Zubimendi របស់ Real Sociedad និង Joshua Kimmich របស់ Bayern Munich ជា​ដើម ប៉ុន្តែ​គេ​យល់ថា ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ នឹង​មិន​អាច​ធ្វើ​វា​បាន​ទេ ព្រោះ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ខ្លួន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២