បាល់ទាត់អន្តរជាតិ
Klopp បញ្ជាក់ថា កូនក្រុមរបស់ខ្លួន Tsimikas បានបាក់ឆ្អឹងស្មា ក្រោយការប្រកួតទល់នឹង Arsenal ប៉ុន្មានថ្ងៃមុន
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា ខ្សែការពារសញ្ជាតិក្រិច Konstantinos Tsimikas ដែលជាកូនក្រុមរបស់គាត់ បានបាក់ឆ្អឹងស្មា បន្ទាប់ពីការប្រកួតជុំទី 18 នៃក្របខណ្ឌលីគកំពូល Premier League ទល់នឹងក្លឹបកាំភ្លើងធំ Arsenal កាលពីប៉ុន្មានថ្ងៃមុន។
យ៉ាងណាមិញ ការប្រកួតរវាងក្រុមទាំង 2 បានបញ្ចប់ទៅដោយលទ្ធផល 1 ទល់នឹង 1 ខណៈដែលគ្រាប់បាល់បើកឆាករបស់ Arsenal ជាការតែតបញ្ចូលទីពីខ្សែការពារ Gabriel Magalhaes ស្របពេលដែលគ្រាប់បាល់វាយបកមួយគ្រាប់របស់ Mohamed Salah ជាគ្រាប់បាល់តាមស្មើ។
នៅក្នុងអំឡុងពេលនៃការប្រកួតនាទីទី 35 ខ្សែការពារស្លាប Tsimikas បានប្ដូរចេញភ្លាមៗ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ Bukayo Saka ដោយគាត់បានដួលទៅបុកនឹងគ្រូបង្វឹករបស់ខ្លួនលោក Jurgen Klopp ផងដែរ។ ដោយឡែកកាលពីម្សិលមិញលោក Jurgen Klopp បាននិយាយពីរបួសរបស់ខ្សែការពាររូបនេះថា៖ “Tsimikas យ៉ាងហោចណាស់ បានបាក់ឆ្អឹងស្មារបស់គាត់។ វាពិតជាអាក្រក់សម្រាប់ពួកយើង”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar