បាល់ទាត់អន្តរជាតិ
Man City, Arsenal និង Real Madrid ក្លាយជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេបំផុត
គេហទំព័រ Transfermarkt បានចងក្រងចំណាត់ថ្នាក់ក្លឹបដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ដែលតម្លៃនោះគឺជាការផ្ដោតទៅលើតម្លៃខ្លួននៃកីឡាករនៅក្នុងក្រុមរបស់ពួកគេ។ យ៉ាងណាមិញ ក្លឹបម្ចាស់ជើងឯក UEFA Champions League កាលពីឆ្នាំមុន Manchester City គឺជាក្លឹបដែលមានចំណាត់ថ្នាក់នាំមុខគេ។
តម្លៃនៃកីឡាករសរុបនៅក្នុងក្រុមរបស់ Manchester City ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន 1.29 ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ Arsenal បានជាប់ចំណាត់ថ្នាក់លេខ 2 ដែលក្រុមរបស់ពួកគេមានតម្លៃ 1.11 ពាន់លានអឺរ៉ូ ខណៈដែល Real Madrid គឺជាក្លឹបលេខ 3 ដែលមានតម្លៃ 1.04 ពាន់លានអឺរ៉ូ។
ដោយឡែកសម្រាប់ក្លឹបបាល់ទាត់ ដែលមានតម្លៃថ្លៃជាងគេបំផុតទាំង 10 ផ្សេងទៀតរួមមាន៖ PSG (1.04 ពាន់លាន), Chelsea (984 លាន), Bayern Munich (932 លាន), Liverpool (867 លាន), Barcelona (818 លាន), Manchester United (795 លាន) និង Tottenham Hotspur (755 លាន)។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar