បាល់ទាត់អន្តរជាតិ
គ្រូបង្វឹក 5 រូប ដែលធ្លាប់ដឹកនាំក្រុមឈ្នះ UEFA Champions League ច្រើនជាងគេក្នុងពិភពបាល់ទាត់
UEFA Champions League ដែលគេហៅកាត់ថា UCL គឺជាពានរង្វាន់ដ៏ធំបំផុតក្នុងកម្រិតបាល់ទាត់ក្លឹប នៅតំបន់អឺរ៉ុប។ យ៉ាងណាមិញ ពានរង្វាន់នេះទៀតសោត មិនមែនងាយស្រួលក្នុងការឈ្នះវាឡើយ ស្របពេលដែលក្លឹបមួយចំនួនមិនទាន់ធ្លាប់បានឈ្នះវានៅឡើយទេ ហើយជាក់ស្ដែងដូចជា Man City ដែលជាក្រុមខ្លាំងមួយប្រចាំទឹកដីអង់គ្លេស ទើបតែស្គាល់រសជាតិពាននេះជាលើកដំបូងប៉ុណ្ណោះកាលពីរដូវកាលមុន។
ផ្សេងពីការប្រកួតប្រជែងដ៏តានតឹងរវាងក្លឹបកំពូលៗជាច្រើននោះ គ្រូបង្វឹកដែលដឹកនាំក្រុមនៅ UEFA Champions League ក៏អាចចាត់ទុកជាមនុស្សដ៏មានកត្តិយសផងដែរ ជាពិសេសបើអាចដឹកនាំក្រុមរបស់ខ្លួនឲ្យឈ្នះពាននេះបានទៀត រឹតតែអស្ចារ្យ។
មិនមានគ្រូបង្វឹកច្រើននាក់ឡើយដែលធ្លាប់បានឈ្នះ UEFA Champions League ជាមួយក្រុមរបស់ខ្លួន ខណៈដែលគ្រូបង្វឹកធ្លាប់ឈ្នះពាននេះបានច្រើនបំផុត ត្រឹមតែ 4 ដងប៉ុណ្ណោះ ក្នុងអាជីពរបស់ខ្លួន។ ដោយឡែកថ្ងៃនេះក្រុមការងារយើងសូមបង្ហាញជូននូវគ្រូបង្វឹកឆ្នើមៗដែលធ្លាប់ឈ្នះពាន UEFA Champions League ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
5. លោក Jose Mourinho (ធ្លាប់ឈ្នះ UCL 2 ដង)
4. លោក Sir Alex Ferguson (ធ្លាប់ឈ្នះ UCL 2 ដង)
3. លោក Pep Guardiola (ធ្លាប់ឈ្នះ UCL 3 ដង)
2. លោក Zinedine Zidane (ធ្លាប់ឈ្នះ UCL 3 ដង)
1. លោក Carlo Ancelotti (ធ្លាប់ឈ្នះ UCL 4 ដង)
ប្រភព: Sportskeeda