បាល់ទាត់អន្តរជាតិ
Man City កំពុងពិចារណាស្វែងរកឱកាសផ្ទេរអតីតកីឡាកររបស់ខ្លួន Pedro Porro និង Douglas Luiz
ក្លឹបម្ចាស់ជើងឯក Manchester City ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់ជួបជុំជាមួយអតីតកីឡាកររបស់ខ្លួន Pedro Porro និង Douglas Luiz វិញ។ បច្ចុប្បន្នលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប កំពុងព្យាយាមស្វែងរកឱកាសដើម្បីបង្កើតកំណត់ត្រាជាគ្រូបង្វឹកដំបូងគេដែលឈ្នះពាន Premier League 4 ដងជាប់ៗគ្នា ហើយច្បាស់ណាស់ថា គាត់អាចនឹងព្យាយាមចុះហត្ថលេខាលើកីឡាករឆ្នើមៗចូលក្រុមបន្ថែមទៀត។
ថ្វីត្បិតតែទម្រង់លេងរបស់ពួកគេនៅរដូវកាលនេះ នៅតែល្អប្រសើរក៏ដោយ តែពួកគេនៅតែមានពិន្ទុស្ថិតនៅតាមពីក្រោយ Liverpool។ ស្របពេលជាមួយគ្នានោះដែរ នៅតំបន់ខ្សែការពារស្តាំពួកគេមានជម្រើសតែ Kyle Walker ដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រៀមនឹងឈានចូលដល់វ័យ 34 ឆ្នាំ ក្នុងខែឧសភា ខាងមុខនេះហើយផងដែរ ខណៈដែល Rico Lewis ដែលប្រើប្រាស់នៅតំបន់បម្រើកណ្ដាល ហាក់មិនទាន់មានគុណភាពគ្រប់គ្រាន់នៅឡើយ។
យោងតាម Football Insider បានឲ្យដឹងថា Man City កំពុងពិចារណាចង់ព្យាយាមចុះហត្ថលេខាលើខ្សែការពារស្ដាំ Pedro Porro និងខ្សែបម្រើកណ្ដាល Douglas Luiz។ កីឡាករឆ្នើមទាំង 2 រូបនេះ សុទ្ធតែជាអតីតកីឡាកររបស់ Man City ខណៈបច្ចុប្បន្នពួកគេកំពុងមានទម្រង់លេងដ៏ល្អក្នុងទឹកដីនៃលីគកំពូលរបស់អង់គ្លេស Premier League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar