Connect with us

បាល់ទាត់អន្តរជាតិ

Man City ទម្លាក់​មាន់ខ្នាយមាស Tottenham Hotspur ចេញ​ពី​ពាន FA Cup

Published

on

ក្លឹប​មេឃខៀវ Manchester City នៅ​តែ​ស្ថិត​លើ​ឱកាស​នៃ​ការ​ឈ្នះពាន FA Cup បន្ត​ទៀត ខណៈ​ដែល​ពួក​គេ​ទើប​នឹង​បាន​​យក​ឈ្នះ Tottenham Hotspur ក្នុង​លទ្ធផល 1-0 កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។ គ្រាប់​បាល់ 1 គ្រាប់​ចុង​ម៉ោង (នាទីទី 88) ដ៏​សំខាន់ គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ពី​ខ្សែការពារ Nathan Ake។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា ទម្រង់​លេង​រវាង​ក្រុម​ទាំង 2 មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ប៉ុណ្ណោះ គ្រាន់​តែ Man City មាន​ឱកាស​ស៊ុត​ច្រើន​ដង​ជាង​រហូត​ដល់ 18 ជើង ស្រប​ពេល​ដែល Tottenham Hotspur ស៊ុត​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ខ្សែបម្រើ​ដ៏​សំខាន់ James Maddison ដែល​ទើប​នឹង​ជា​ពី​របួស ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ដែរ ដោយ​បាន​ប្ដូរ​ចូល​នៅ​នាទីទី 73។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​របស់​លោក Pep Guardiola បាន​ឈ្នះ​ការ​ប្រកួត​ដ៏​តានតឹង​នេះ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់។ ដោយ​ឡែក​ក្លឹប​មេឃខៀវ Manchester City ដែល​ជា​ក្លឹប​ឈ្នះពាន 3 កាល​ពី​រដូវកាល​មុន នៅ​តែ​មាន​ឱកាស​ឈ្នះពាន​ធំៗ​ជា​ច្រើន ស្រប​ពេល​ដែល​ក្នុង​ដៃ​របស់​ពួក​គេ​នៅ​មានឱកាស​ប្រជែង​ពាន​ដូចជា UCL, Premier League និង FA Cup នេះ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២