Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid នឹង​មិន​ឲ្យ Kylian Mbappe ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ច្រើន​ជាង​គេ​របស់​ក្លឹប​ឡើយ

Published

on

ថ្នាក់​លើ​របស់​ក្លឹប​អធិរាជស Real Madrid មិនមាន​គម្រោង​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Kylian Mbappe ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​បំផុត​របស់​ក្លឹប​នោះ​ឡើយ។ គេ​បាន​ដឹង​ថា ស្ថានភាព​របស់ Kylian Mbappe ពេល​នេះ គឺ​កំពុង​ចរចា​ផ្ទេរ​ទៅ Real Madrid ហើយ​គាត់​កំពុង​ចរចា​លើ​រឿង​ប្រាក់​ពលកម្ម​របស់​គាត់។

មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ អំពី​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ទៅ Real Madrid ប៉ុន្តែ Kylian Mbappe បាន​រួម​រស់​ជាមួយ PSG តាំង​ពី​ឆ្នាំ 2017 ដល់​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា យោងតាម​របាយការណ៍​ពី ESPN បាន​ឲ្យ​ដឹង​ថា ក្លឹប​អធិរាជស Real Madrid នឹង​មិន​សុខ​ចិត្ត​ផ្ដល់​ប្រាក់​ពលកម្ម​ដល់​ខ្សែ​ប្រយុទ្ធ Kylian Mbappe លើស​ពី Jude Bellingham និង Vinicius Jr ដែល​មាន​ប្រាក់​ពលកម្ម 10 លានអឺរ៉ូ​កន្លះ​​ក្នុង​មួយ​រដូវកាល​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ របាយការណ៍​ចុង​ក្រោយ​មួយ​កាល​ពី​ម្សិលមិញ​នេះ បាន​រាយការណ៍​ថា Vinicius Jr បាន​បង្ហាញ​គំនិត​ប្រឆាំង​នឹង​ការ​ចុះ​ហត្ថលេខា​លើ Kylian Mbappe ដោយ​សារ​តែ​ការ​បារម្ភ​ពី​តំណែង​របស់​ខ្លួន​នៅ Real Madrid។ កាល​ពី​សប្ដាហ៍​មុន​គេ​បាន​ដឹង​ថា កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ស្នើ​សុំ​ឲ្យ​ក្លឹប Real Madrid ផ្ដល់​ប្រាក់ខែ​ដល់​គាត់​ចំនួន 70 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ ដែល​វា​ជា​ទំហំ​ដ៏​ធំ​បំផុត​មួយ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២