Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp ប្រកាស​បញ្ជាក់​ពី​ការ​ចុះ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់ Liverpool នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

កាល​ពី​ម្សិលមិញ​នេះ មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយ​លោក Jurgen Klopp បាន​ប្រកាស​បញ្ជាក់​ថា គាត់​នឹង​លាលែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ បន្ទាប់​ពី​រយៈពេល 9 ឆ្នាំ ដែល​គាត់​បាន​ចំណាយ​ពេល​នៅ​ទឹកដី Anfield។

បុរស​វ័យ 56 ឆ្នាំ ដែល​មក​កាន់​កាប់​តំណែង ជា​គ្រូ​បង្វឹក​របស់​ហង្សក្រហម​តាំង​ពី​ឆ្នាំ 2015 រូប​នេះ បាន​និយាយ​ប្រាប់​ទៅ​កាន់​គេហទំព័រ​ផ្លូវការណ៍​របស់​ក្លឹប​ថា (liverpool.com)៖ “ខ្ញុំ​នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ខ្ញុំ​អាច​ដឹង​ថា នេះ​ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​នេះ ពេល​អ្នក​បាន​លឺ​វា​ជា​លើក​ដំបូង ប៉ុន្តែ​ច្បាស់​ណាស់​ខ្ញុំ​អាច​ពន្យល់​វា រឺ​យ៉ាង​ហោច​ណាស់​ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​វា”។

គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ស្រឡាញ់​អ្វីគ្រប់​យ៉ាង​របស់​ក្លឹប​មួយ​នេះ ខ្ញុំ​ស្រឡាញ់អ្វីៗ​ទាំង​អស់​របស់​ពួក​គេ, ខ្ញុំ​ស្រឡាញ់​គ្រប់​យ៉ាង​របស់​អ្នកគាំទ្រ​យើង, ខ្ញុំ​ស្រឡាញ់​ក្រុម, ខ្ញុំ​ស្រឡាញ់​បុគ្គលិក​របស់​ក្លឹប។… ពេល​នេះ​ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ ច្បាស់​ណាស់ ខ្ញុំ​ដឹង​យូរ​ហើយ​ថា ខ្ញុំ​នឹង​ត្រូវ​ប្រកាស​វា​នៅ​ពេល​វេលា​ណា​មួយ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សុខ​សប្បាយ​ជា​ទេ​ឥឡូវនេះ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២