បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ក្លាយជាកីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ដាច់គេកាលពីឆ្នាំមុន
យោងតាមរបាយការណ៍ពី Sportico បានឲ្យដឹងថា Cristiano Ronaldo គឺជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ 2023 ដោយនាំមុខទាំងកំពូលតារាឆ្នើមអាហ្សង់ទីន Lionel Messi និងវីរបុរសបុរសបាល់បោះ LeBron James ផងដែរ។
យ៉ាងណាមិញ Cristiano Ronaldo បានផ្លាស់ទៅក្លឹប Al-Nassr របស់ Saudi Pro League ក្នុងខែមករា ឆ្នាំ 2023 ដោយបានចុះហត្ថលេខាលើកុងត្រាមួយដែលត្រូវបានគេរាយការណ៍ថា មានតម្លៃជាទឹកប្រាក់ 215 លានដុល្លារក្នុងមួយឆ្នាំ។ បន្តពីនោះមក គាត់បាននាំឥទ្ធិពលបាល់ទាត់ពីតំបន់អឺរ៉ុប ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឲ្យលីគរបស់ពួកគេមានការប្រកួតប្រជែង និងបង្កើនស្តង់ដារខ្លាំងខុសពីមុនស្ទើរ 360 ដឺក្រេ។
គួបផ្សំនឹងកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្លឹបអារ៉ាប់ កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះរកបាន 275 លានដុល្លារ ហើយធ្វើឲ្យគាត់ឡើងទៅឈរនៅលើកំពូលតារាងជាអ្នករកបានប្រាក់ច្រើនបំផុត។ អ្នកដែលរកបានប្រាក់ច្រើនជាងគេលំដាប់ទី 2 គឺកីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញ Jon Rahm។ ទន្ទឹមនឹងនេះដែរ Lionel Messi បានជាប់ត្រឹមចំណាត់ថ្នាក់លេខ 3 ប៉ុណ្ណោះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត