បាល់ទាត់អន្តរជាតិ
បិសាចក្រហមនឹងព្យាយាមចុះហត្ថលេខាលើ Lautaro Martinez នៅចុងបញ្ចប់នៃរដូវកាលនេះ!!!

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់ខ្លួនជាថ្មីម្ដងទៀតលើ Lautaro Martinez របស់ក្លឹប Inter Milan ដែលពួកគេអាចនឹងចរចាផ្ទេរខ្សែប្រយុទ្ធកណ្ដាលរូបនេះ នៅរដូវក្ដៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
បិសាចក្រហមនៅតែពេញចិត្តក្នុងការផ្ទេរកីឡាករដែលកំពុងប្រកបអាជីពនៅទឹកដីអ៊ីតាលី ខណៈដែលកាលពីដើមរដូវកាលនេះ ពួកគេបានចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅ Serie A គឺកីឡាករ Rasmus Hojlund ពី Atalanta BC ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 72 លានផោន។
ជាមួយនឹង Martial ដែលត្រូវបានគេរំពឹងថា នឹងចាកចេញដោយគ្មានតម្លៃខ្លួនពី Old Trafford នៅពេលចប់រដូវកាលនេះ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា បិសាចក្រហមកំពុងរៀបចំផែនការចុះហត្ថលេខាលើ Martinez ស្របពេលដែលលោក Erik ten Hag ក៏ពេញចិត្តនឹងសមត្ថភាពនៃតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះជាខ្លាំងផងដែរ។
ប្រភព: Sportsmole