Connect with us

បាល់ទាត់អន្តរជាតិ

តើ Mbappe នឹង​ពាក់​អាវ​លេខ​ប៉ុន្មាន​នៅ​ក្លឹប​ថ្មី Real Madrid?

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ផ្តល់​អាវ​លេខ 10 ដល់ Kylian Mbappe ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចាកចេញ​ពី Paris Saint-Germain មក​ចូលរួម​ជាមួយ​ពួក​គេ​នៅ​រដូវក្ដៅ​ខាង​មុខ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Kylian Mbappe បាន​កាន់​កាប់​អាវ​លេខ 7 នៅ​ក្លឹប​របស់​ខ្លួន PSG។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Kylian Mbappe បាន​ប្រើប្រាស់​អាវ​លេខ 10 ពេល​ដែល​គាត់​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង។ ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ បាន​ជូន​ដំណឹង​ដល់​ក្លឹប PSG របស់​គាត់​រួច​ជា​ស្រេច​ហើយ​ថា ខ្លួន​នឹង​ចាកចេញ​ពី​ទឹកដី​បារាំង​នៅ​ពេល​កុងត្រា​របស់​ខ្លួន​ផុត​កំណត់​នា​ចុង​បញ្ចប់​នៃ​រដូវកាល 2023/2024។

យោងតាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា Real Madrid ទំនង​ជា​នឹង​ឲ្យ Mbappe ពាក់​អាវ​លេខ 10 ខណៈ​ដែល​អាវ​លេខ 7 ដែល​ជា​មរតក​ដ៏​អស្ចារ្យ​របស់ CR7 នឹង​បន្ត​កាន់កាប់​ដោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Vinicius Junior ដដែល។ បច្ចុប្បន្ន​អាវ​លេខ 10 ជា​របស់​ខ្សែបម្រើ​សញ្ជាតិ​ក្រូអាត Luka Modric ប៉ុន្តែ​កីឡាករ​ចាស់​វស្សា​រូប​នេះ​ប្រហែល​ជា​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​ផុត​កុងត្រា​នា​ចុង​រដូវកាល​នេះ​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២