បាល់ទាត់អន្តរជាតិ
Francesco Calzona តស៊ូពីអ្នកលក់កាហ្វេ រហូតក្លាយទៅជាគ្រូបង្វឹករបស់ក្លឹប Napoli
កាលពីម្សិលមិញ Napoli បានប្រកាសជាផ្លូវការណ៍ពីការលាលែងពីតំណែងជាគ្រូបង្វឹករបស់លោក Walter Mazzarri។ បន្ទាប់ពីនោះមក ពួកគេបានតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិស្លូវ៉ាគីគឺលោក Francesco Calzona ជាអ្នកជំនួសតំណែង និងដឹកនាំក្លឹបបន្ត។
យ៉ាងណាមិញ Francesco Calzona ដែលជាគ្រូបង្វឹកថ្មីរបស់ Napoli មានប្រវត្តិនៃការតស៊ូដ៏គួរឲ្យស្ងើចសរសើរ ដោយចាប់ផ្ដើមពីអាជីពជាអ្នកលក់កាហ្វេ រហូតក្លាយជាគ្រូបង្វឹកដែលដឹកនាំក្លឹបយក្សមួយរបស់អ៊ីតាលី។ នៅអាយុ 30 ឆ្នាំ Francesco Calzona បានប្រកបអាជីវកម្មលក់កាហ្វេ ហើយក្នុងពេលដំណាលគ្នានោះ គាត់បានធ្វើជាជំនួយការគ្រូបង្វឹកស្ម័គ្រចិត្តឲ្យក្លឹប Tegoleto។
ក្នុងអំឡុងរដូវកាលឆ្នាំ 1999-2000 ក្លឹប Tegoleto បានជ្រើសរើសគ្រូបង្វឹកថ្មី ដោយពេលនោះពួកគេបានតែងតាំងលោក Maurizio Sarri។ ក្នុងអំឡុងពេលនោះ Francesco Calzona បានសម្រេចចិត្តលាលែងពីតំណែងជាគ្រូស្ម័គ្រចិត្ត ប៉ុន្តែស្របពេលជាមួយគ្នា Tegoleto កំពុងស្វែងរកជួលគ្រូជំនួយ ដើម្បីមកធ្វើការជាមួយ Maurizio Sarri។ យ៉ាងណា Francesco Calzona ត្រូវបានក្លឹប Tegoleto តែងតាំងជាជំនួយការពេញសិទ្ធិ ដែលមានប្រាក់ពលកម្មដូចគ្រូជំនួយផ្សេងៗដែរ។
ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាជំនួយការគ្រូបង្វឹករបស់ Maurizio Sarri ដែលជាអ្នកប្រឹក្សាយោបល់ដ៏សំខាន់ ហើយបានដើរតាម Maurizio Sarri រហូតដល់ក្លឹប Napoli អំឡុងរដូវកាលឆ្នាំ 2015–2018។ យ៉ាងណានៅឆ្នាំ 2020 គាត់បានផ្លាស់ទៅធ្វើជាគ្រូជំនួយរបស់លោក Eusebio Di Francesco ហើយនៅឆ្នាំបន្ទាប់គាត់ក៏ត្រឡប់ទៅ Napoli វិញ ដើម្បីធ្វើការជាមួយគ្រូបង្វឹកថ្មីលោក Luciano Spalletti។
នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2022 លោក Francesco Calzona ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិស្លូវ៉ាគី។ នៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2023 គាត់បានដឹកនាំក្រុមឲ្យទទួលបានជ័យជំនះដ៏សំខាន់ ដោយបន្ទាប់ពីឈ្នះ 4-2 ជាមួយអ៊ីស្លង់ ពេលនោះក្រុមជម្រើសជាតិស្លូវ៉ាគីរបស់ Calzona មានកៅអីចូលរួមក្នុងព្រឹត្តិការណ៍ UEFA Euro 2024។
យ៉ាងណានៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2024 ក្លឹប Napoli បានប្រកាសតែងតាំង Calzona ជាគ្រូបង្វឹកថ្មីរបស់ពួកគេសម្រាប់ពាក់កណ្ដាលរដូវកាលដែលនៅសល់ ដោយជំនួសកន្លែងរបស់ Walter Mazzarri។ ដូច្នេះគាត់នឹងដឹកនាំប្រកួតដំបូងនៅ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយទល់នឹង Barcelona ស្អែកនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត