Connect with us

បាល់ទាត់អន្តរជាតិ

Manchester City ត្រៀម​ផ្ដល់​កុងត្រា​ថ្មី​រយៈពេល​វែង​ឲ្យ Oscar Bobb

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ផ្ដល់​កុងត្រា​ថ្មី​រយៈពេលវែង​ឲ្យ Oscar Bobb។ យ៉ាង​ណា​មិញ​កីឡាករ​សញ្ជាតិ​ន័រវេស​រូប​នេះ ត្រូវ​បាន Man City ទិញ​ពី​ក្លឹប Valerenga ដែល​ជា​ក្លឹប​ក្នុង​ស្រុក​កំណើត​របស់​គាត់ កាល​ពី​ឆ្នាំ 2019។

បន្ត​ពី​នោះ​មក Oscar Bobb បាន​លេង​ឲ្យ​ឈុត​យុវជន​របស់​ក្លឹប Man City ហើយ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​គាត់​បាន​ធ្វើ​ឲ្យ​លោក Pep Guardiola ប្រូម៉ូត​កីឡាករ​វ័យ​ក្មេង​រូប​នេះ​មក​លេង​ជាមួយ​ឈុត​ធំ​របស់​ក្លឹប កាល​ពី​ដើម​រដូវកាល 2023/2024 ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត Premier League ទល់​នឹង​ក្លឹប Brentford។

នៅ​ក្នុង​វ័យ​ទើប​តែ 20 ឆ្នាំ Oscar Bobb មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​ជា​ខ្លាំង និង​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គេ​នឹង​មាន​អនាគត​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ស្លាប​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។ ជាក់​ស្ដែង យោង​​តាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា Man City ចង់​ផ្ដល់​កុងត្រា​ថ្មី​រយៈ​ពេល​វែង​ដល់​កីឡាករ​ឆ្នើម​រូប​នេះ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់ មាន​សុពលភាព​ត្រឹម​ឆ្នាំ 2026។

ប្រភព: Sportsmole​

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២