Connect with us

បាល់ទាត់អន្តរជាតិ

តោកំណាច​អង់គ្លេស​​ប្រកាស​​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ប្រកួត UEFA Nations League ខណៈ​ដែល Henderson មិន​ត្រូវ​បាន​កោះ​ហៅ​ឡើយ!!!

Published

on

លោក Gareth Southgate ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​តោកំណាច​អង់គ្លេស បាន​ប្រកាស​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់​គាត់​ហើយ សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Nations League នា​ពេល​ខាង​មុខ ខណៈ​ដែល​កីឡាករ Jarrod Bowen របស់​ក្លឹប West Ham ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​ជាលើក​ដំបូង។

ដោយ​ឡែក ​ខ្សែការពារ Fikayo Tomori របស់ AC Milan ក៏ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ផងដែរ បន្ទាប់​ពី​ខ្សែការពារ​កណ្ដាល​រូប​នេះ កំពុង​ស្ថិត​ក្នុង​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ​ក្លឹប AC Milan និង​ជួយ​ក្រុម​ឲ្យ​ឈ្នះពាន Serie A កាល​ពី​ពេល​ថ្មីៗ​នេះ។

យ៉ាង​ណា​មិញ James Justin របស់ Leicester ក៏​ត្រូវ​បាន​គ្រូ​បង្វឹក​កោះ​ហៅ​ជា​លើក​ដំបូង​ផង​ដែរ។ ផ្ទុយ​មក​វិញ​ក៏​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ផង​ដែរ សម្រាប់ Jordan Henderson របស់ Liverpool ដោយ​គាត់​មិន​បាន​ជាប់​ឈ្មោះ​នោះ​ទេ។ យ៉ាង​ណា​លោក Gareth Southgate បាន​ពន្យល់​ថា កីឡាករ​ជើង​ចាស់​កំពុង​ត្រូវ​បាន​ឲ្យ​សម្រាក ដោយ​សារ​តែ​ការងារ​រវល់​ជាមួយ​ក្លឹប​នៅ​រដូវកាល​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​សរុប​ទាំង​អស់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

អ្នកចាំទី: Jordan Pickford (Everton), Aaron Ramsdale (Arsenal), Nick Pope (Burnley)

ខ្សែការពារ: Harry Maguire (Man Utd), John Stones (Man City), Kyle Walker (Man City), Trent Alexander-Arnold (Liverpool), Conor Coady (Wolves), Reece James (Chelsea), James Justin (Leicester City), Fikayo Tomori (Milan), Kieran Trippier (Newcastle), Ben White (Arsenal), Marc Guehi (Crystal Palace)

ខ្សែបម្រើ: Jude Bellingham (Borussia Dortmund), Conor Gallagher (Chelsea), Mason Mount (Chelsea), Kalvin Phillips (Leeds), Declan Rice (West Ham), James Ward-Prowse (Southampton)

ខ្សែប្រយុទ្ធ: Harry Kane (Tottenham), Raheem Sterling (Man City), Tammy Abraham (Roma), Jarrod Bowen (West Ham), Phil Foden (Man City), Jack Grealish (Man City), Bukayo Saka (Arsenal)

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២