Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ចង់​ទិញ​យក​កីឡាករ​វ័យ 16 ឆ្នាំ​មួយ​រូប​របស់​ក្លឹប Real Madrid

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​​កីឡាករ​​ឆ្នើម​​វ័យ 16 ឆ្នាំ Paulo Iago ពី​ក្លឹប​ជា​គូ​ប្រជែង​របស់​ខ្លួន Real Madrid។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ គឺ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​កំពូល​កីឡាករ​ល្អ​បំផុត​មួយ​រូប​នា​ពេល​អនាគត។

ផ្ទុយ​មក​វិញ Paulo Iago ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន La Fabrica រូប​នេះ កំពុង​មិន​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប Real Madrid របស់​ខ្លួន និង​មាន​ចេតនា​ចង់​ចាកចេញ​ទៅ​ក្លឹប​ផ្សេង។ យោងតាម​របាយការណ៍​ពី Diario Sport បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​ចាត់ទុក Barcelona គឺ​ជា​គោលដៅ​មួយ​ដែល​គាត់​អាច​នឹង​ផ្ទេរ​ទៅ ខណៈ​ដែល​ភ្នាក់ងារ​របស់​គាត់​​លោក Jorge Mendes កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​រឿង​នេះ​ដែរ។

Paulo Iago ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​រូប​នេះ មាន​តម្លៃ​លក់​ចេញ​ត្រឹមតែ 13 លានអឺរ៉ូ​ប៉ុណ្ណោះ ផ្អែក​តាម​កុងត្រា​ដែល​គាត់​មាន​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដែល​មាន​ន័យ​ថា កីឡាករ​ឆ្នើមរូប​នេះ មាន​តម្លៃ​ខ្លួន​ដ៏​សមរម្យ​មួយ​ដែល​ស្ថិត​ក្នុង​លទ្ធភាព​របស់ Barcelona។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២