Connect with us

បាល់ទាត់អន្តរជាតិ

PSG លុត Barcelona 4-1 ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UCL (មានវីដេអូ)

Published

on

កាល​ពី​ម៉ោង 2 រំលង​អាធ្រាត​យប់​មិញ​នេះ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដែល​ជា​​ក្រុម​ម្ចាស់​ផ្ទះ បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់ ដោយ​ភ្លាត់​ចាញ់​ក្រោម​ស្នាដៃ PSG ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​ក្របខណ្ឌ UEFA Champions League ជាមួយ​នឹង​លទ្ធផល​សរុប 4 ទល់​នឹង 6។

យ៉ាង​ណា​មិញ​បើ​យើង​ចោល​ភ្នែក​ក្រឡេក​មក​មើល​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​រវាង​ក្រុម​ទាំង 2 ដំបូង​ឡើយ Barcelona មាន​ឱកាស​ស៊ុត​បញ្ចូលទី​នាំ​មុខ​មុន​នៅ​នាទីទី 12 ដែល​ជា​គ្រាប់​បាល់​របស់ Raphinha។ មិន​យូរ​ប៉ុន្មាន​រឿង​អកុសល​បាន​កើត​ឡើង​ដោយ Ronald Araujo បាន​បង្ករ​កំហុស​រហូត​ត្រូវ​ទទួល​បាន​កាត​ក្រហម​នៅ​នាទីទី 29។

បន្ត​ពី​បាត់បង់​កីឡាករ​ម្នាក់ ដែល​នៅ​សល់​ត្រឹម​តែ 10 នាក់​នោះ PSG មាន​ប្រៀប​ជាង Barcelona ហើយ​ក្លឹប​យក្ស​បារាំង​ក៏​ព្យាយាម​សម្រុក​ប្រយុទ្ធ​ដោយ​រក​គ្រាប់​បាល់​បាន​ជា​បន្ត​បន្ទាប់​រហូត​ដល់ 4 គ្រាប់។ ក្លឹប PSG នឹង​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​ពាក់​ណ្ដាល​ផ្ដាច់ព្រ័ត​នៃ​ក្របខណ្ឌ UEFA Champions League ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​នឹង Borussia Dortmund ដែល​ទើប​នឹង​ទម្លាក់ Atletico Madrid កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ​ដូច​គ្នា។

វីដេអូ​ហាយឡាយ​ការ​ប្រកួត៖

អត្ថបទ​ដោយ៖ X-Sportkh

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២