បាល់ទាត់អន្តរជាតិ
ChatGPT ទស្សន៍ទាយក្រុមដែលនឹងឈ្នះពាន Euro 2024

ការប្រកួត Euro 2024 គឺជាលើកទីមួយ ដែលអាឡឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ធំបែបនេះ គិតចាប់តាំងពីឆ្នាំ 1988 មក។ ក្រុមជម្រើសជាតិដែលមកពីប្រទេសចំនួន 24 នឹងប្រកួតប្រជែងគ្នាដែលសរុបមាន 51 ប្រកួត។ ថ្ងៃប្រកួតបើកឆាកដំបូង នឹងចាប់ផ្ដើមនៅថ្ងៃទី 14 ពាក់កណ្ដាលខែមិថុនានេះ។
ក្រុមជម្រើសជាតិអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate ត្រូវបានមជ្ឈដ្ឋានបាល់ទាត់មើលឃើញថា អាចមានឱកាសខ្ពស់ក្នុងការឈ្នះ Euro 2024។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ក្រុមដែលការពារតំណែងជើងឯក គឺអ៊ីតាលី ហើយពេលនោះអង់គ្លេសបានចាញ់អ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលជាការចងចាំមួយមិនអាចបំភ្លេចបាន។
យ៉ាងណាមិញ មុនចាប់ផ្ដើមព្រឹត្តិការណ៍នៃការប្រកួតដ៏ធំនេះ គេបានប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ (AI) គឺកម្មវិធី ChatGPT ដើម្បីព្យាករណ៍រកអ្នកឈ្នះយូរ៉ូ 2024។ យោងតាម ChatGPT បានឲ្យដឹងថា ក្រុមជម្រើសជាតិបារាំងនឹងឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយអ្នកដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀត គឺជាប្រទេសអាឡឺម៉ង់ ដែលជាម្ចាស់ផ្ទះ។ ChatGPT បានបង្ហាញទៀតថា ប្រទេសអេស្ប៉ាញ និងក្រុមការពារតំណែងជើងឯកអ៊ីតាលី ក៏ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ហើយបន្ទាប់មកអាឡឺម៉ង់ និងបារាំងនឹងត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ។ ពេលនោះ បារាំងនឹងយកឈ្នះម្ចាស់ផ្ទះអាឡឺម៉ង់ 2-1 ដើម្បីឈ្នះជើងឯកតែម្ដង។
ប្រភព: Khelnow