Connect with us

បាល់ទាត់អន្តរជាតិ

Sevilla ប្រកាស​ពី​ការ​ចាកចេញ​របស់​ខ្សែការពារ Sergio Ramos

Published

on

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ Sergio Ramos បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Sevilla បន្ទាប់​ពី​ចំណាយ​ពេល 1 ឆ្នាំ​នៅ​ទីនោះ។ ក្នុង​រដូវកាល​ឆ្នាំ 2023/2024 ខ្សែ​ការពារ​កណ្តាល​វ័យ 37 ឆ្នាំ​រូប​នេះ​លេង​បាន 37 ប្រកួត ដោយ​បាន​ចូល​លេង​សរុប 3,301 នាទី និង​ស៊ុតបញ្ចូលទី​បាន 7 គ្រាប់។

យ៉ាង​ណា​មិញ Sergio Ramos នឹង​ធ្វើ​ពិធីលា​គ្នា​ទៅ​កាន់​អ្នកគាំទ្រ Sevilla នៅ​ថ្ងៃ​អង្គារ​ទី 18 ខែ​មិថុនា វេលា​ម៉ោង 11:00 ព្រឹក។ យោងតាម​ការ​ប្រកាស​របស់​ក្លឹប Sevilla បាន​បង្ហាញ​ថា៖ “អរគុណ Sergio Ramos សម្រាប់​ការ​លះបង់, ភាព​ជា​អ្នក​ដឹកនាំ និង​ការ​ប្តេជ្ញាចិត្ត​របស់​គាត់​ពេញ​មួយ​រដូវកាល​នេះ ហើយ​សូម​ជូនពរ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ក្លឹប​អាជីព​បន្ទាប់​របស់​គាត់”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២