បាល់ទាត់អន្តរជាតិ
Raphinha បដិសេធការផ្ទេរទៅ Liverpool ហើយជ្រើសរើសយក Barcelona

ពត៌មានចុងក្រោយមួយពី sport.es បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Raphinha របស់ក្លឹប Leeds United នឹងបដិសេធការចាប់អារម្មណ៍របស់ Liverpool ហើយសម្រេចចិត្តក្នុងការផ្ទេរទៅកាន់ទឹកដីនៃប្រទេសអេស្ប៉ាញជាមួយក្លឹបអ្នកមានបុណ្យ Barcelona។
កាលពីប៉ុន្មានថ្ងៃមុននេះ មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម បានណែនាំឲ្យក្លឹប Liverpool នាំយក Raphinha សម្រាប់ជំនួសកន្លែងរបស់ Sadio Mane ដែលត្រៀមនឹងចាកចេញនៅរដូវក្ដៅនេះ។
ទោះជាយ៉ាងណា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ពេញចិត្តនឹងការចូលរួមជាមួយ Barcelona ជាជាងការជ្រើសរើសយកក្លឹបហង្សក្រហម Liverpool។
ក្លឹបអ្នកមានបុណ្យ Barcelona នៅតែជាក្លឹបដែលត្រូវបានកីឡាករជាច្រើនមានបំណងប្រាថ្នាចង់រួមរស់ជាមួយ បើទោះបីជាពេលនេះ ក្លឹបហាក់ដូចជាខ្វះខាតទាំងកីឡាករ និងខ្សត់ខ្សោយលើផ្នែកហិរញ្ញវត្ថុក៏ដោយ។
Raphinha មិនមែនមានតែក្លឹប Barcelona និង Liverpool ចាប់អារម្មណ៍នោះទេ នៅមានក្លឹបជាច្រើនទៀតចង់បាន បន្ទាប់ពីគាត់បានបញ្ចប់យុទ្ធនាការនៅក្របខណ្ឌ Premier League រដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី 11 គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង ក្នុងការបង្ហាញខ្លួន 35 ប្រកួត។
ប្រភព: Goal